Peter Schmeichel ៖ Man Utd ​ចំណាយ​ពេល​១០​ឆ្នាំ ទើប​អាច​រក​គ្រូ​បង្វឹក​ត្រូវ​បាន​

​អតីត​អ្នក​ចាំទី Peter Schmeichel ​របស់​ក្រុម Manchester United ​បាន​អះអាង​ថា​ក្រុម​បិសាចក្រហម​នេះ​ត្រូវ​ការ​ពេល​រហូត​ដល់​១០​ឆ្នាំ ទម្រាំ​អាច​រក​អ្នក​ចាត់ការ​ត្រូវ​ម្នាក់​បាន​គឺ​លោក Erik ten Hag ​នេះ​ហើយ។

​ចាប់​តាំង​ពី​លោក Sir Alex Fugerson ​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០១៣​ទៅ ក្លឹប Man Utd ​បាន​ផ្លាស់​ប្ដូរ​អ្នក​ចាត់ការ​ច្រើន​នាក់​មក​ហើយ​ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​រក​បាន​ម្នាក់​ណា​សក្ដិសម​និង​យល់​ច្បាស់​នោះ​ទេ។ ​រហូត​ដល់​រដូវ​កាល​នេះ ​ពួកគេ​បាន​នាំ​យក​លោក Erik ten Hag ​មក​វិញ​ម្ដង ​និង​ឃើញ​ថា​ដើម​រដូវ​កាល​មាន​ការ​រកាំរកូស​ច្រើន​ដែរ តែ​ចាប់​តាំង​ពី World Cup 2022 ​ចប់ ​ឃើញ​ថា​លោក​ដឹក​នាំ​ក្រុម​បាន​ល្អ​ណាស់ ​និង​ទទួល​បាន​ជ័យជម្នះ​ជាប់​ជា​និច្ច។

​ដោយសារ​តែ​មើល​ឃើញ​ពី​ភាព​យល់​ច្បាស់​ពី​ក្រុម ​និង​តាក់តិច​លេង​ល្អ​នេះ​ហើយ ​ទើប​លោក Peter Schmeichel ​វ័យ​៥៩​ឆ្នាំ​និង​ធ្លាប់​ចាំ​ទី​ឱ្យ Man Utd ​ជិត​១០​ឆ្នាំ​ដែរ​នោះ ​ចេញ​មុខ​មក​និយាយ​ថា​៖ “វា​បាន​ចំណាយ​ពេល​ជិត​១០​ឆ្នាំ​ដើម្បី​មក​ដល់​ចំណុច​នេះ​វិញ WoW ​យើង​ទទួល​បាន​អ្នក​ដឹក​នាំ​ក្រុម​ក៏​ត្រឹមត្រូវ​ម្នាក់​ហើយ។ Ten Hag ​បាន​ផ្លាស់​ប្ដូរ​ក្លឹប​មួយ​នេះ ​ទំនុក​ចិត្ត ​ការ​ហ៊ាន​លេង ​របស់ Man Utd ​បាន​ត្រលប់​មក​វិញ​ហើយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT