Ten Hag ​៖ ឈ្នះ Barcelona ​នឹង​ធ្វើ​ឱ្យ Man Utd ​កាន់​តែ​មាន​ទំនុក​ចិត្ត​មិន​ខ្លាច​ក្រុម​ណា​ទេ​

​លោក Erik ten Hag ​បាន​អះអាង​ថា​ការ​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​បាន​គឺ​កាន់​តែ​ធ្វើ​ឱ្យ​ក្រុម Manchester United ​មាន​ទំនុក​ចិត្ដ​ទ្វេរ​ដង​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត។

​Man Utd ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​នៅ Old Trafford ​សប្បាយ​ចិត្ត​និង​រំភើប​ជា​ខ្លាំង​ជាមួយ​ការ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​បាន​ក្នុង​លទ្ធផល ២-១ ​នៅ​យប់មិញ។ ​នៅ​តង់​ទី​១ ​Man Utd ​ត្រូវ​បាន Barcelona ​នាំ​មុខ​១​គ្រាប់​មុន ប៉ុន្តែ​លោក Ten Hag ​បាន​ផ្លាស់​ប្ដូរ​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ​សម្រាប់​តង់​ទី​២ ហើយ​ក៏​ឃើញ​ថា​ទទួល​បាន​ផល​ផង​ដែរ។ ពួកគេ​អាច​រក​បាន​២​គ្រាប់​មក​វិញ ​ដើម្បី​យក​ឈ្នះ Barcelona ​បាន ២-១ ​និង​កក់​កៅអី​វគ្គ​១៦ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Europa League ​ផង​ដែរ។

​លោក Ten Hag ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “ខ្ញុំ​គិត​ថា​ជ័យជម្នះ​នេះ​គឺ​ជា​ជំហាន​ថ្មី​ទៀត ព្រោះ​អ្នក​អាច​យក​ឈ្នះ Barcelona ​បាន​ដែល​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​នៅ​អឺរ៉ុប​នា​ពេល​បច្ចុប្បន្ន។ ​អ្នក​ធ្វើ​បាន ​អ្នក​នឹង​កាន់​តែ​មាន​ទំនុក​ចិត្ត​មួយ​កម្រិត​ទៀត​ថា​អ្នក​អាច​ប្រកួត​ជាមួយ​ក្រុម​ណា​ក៏​បាន​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT