Xavi ​៖​ឆ្នាំ​ក្រោយ ​យើង​នឹង​ត្រលប់​មក​វិញ​ជាមួយ​ការ​ខ្លាំង​លើស​ដើម​

​លោក Xavi ​សង្ឃឹម​ថា​ក្រុម FC Barcelona ​នឹង​ត្រលប់​មក​ប្រកួត​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ ជាមួយ​ការ​តាំង​ចិត្ត​ខ្ពស់ ​និង​ធ្វើ​ឱ្យ​បាន​ល្អ​ជាង​ឆ្នាំ​នេះ។

​Barcelona ​បាន​ចាញ់​ក្រុម Man Utd ​ក្នុង​លទ្ធផល ​២-១ ​នៅ​ជើង​ទី​២​នៃ​ពាន​រង្វាន់ Europa League ​និង​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​មួយ​នេះ​ទៅ​ហើយ។ ឆ្នាំ​នេះ​អាច​និយាយ​បាន​ថា​ជា​ឆ្នាំ​មិន​ល្អ​នោះ​ ទេ​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​មក​ពី​អេស្ប៉ាញ​នេះ ​ស្រប​ពេល​ពួកគេ​ធ្លាក់​ចេញ​ពី​ពាន UEFA Champions League ​និង​មក​ដល់ Europa League ​ធ្លាក់​ចេញ​ថែម​ទៀត​មិន​អាច​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ផង។

​លោក Xavi ​បាន​និយាយ​ចំពោះ​ការ​ធ្វើ​មិន​បាន​ល្អ​នេះ​ដែរ​ថា​៖ “សង្ឃឹម​ថា​នៅ​រដូវ​កាល​ក្រោយ។ ឆ្នាំ​នេះ​យើង​បាន​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង Bayern Munich ​Inter Milan ​និង​ចុង​ក្រោយ​នេះ​ប៉ះ Manchester United ​ទៀត។ ​យើង​ត្រូវ​ធ្វើ​ឱ្យ​ល្អ​ជាង​នេះ​។ ​យើង​នឹង​ត្រលប់​មក​វិញ ​និង​ខ្លាំង​ជាង​មុន​នៅ​រដូវ​កាល​ក្រោយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT