Man Utd ​ពិត​ជា​ខ្លាំង ​វាយ​បក​យក​ឈ្នះ Barcelona ​ឡើង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ Europa League ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​ត្រលប់​មក​វិញ​ហើយ ​បន្ទាប់​ពី​បន្ដ​ធ្វើ​បាន​ល្អ​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​បាន​ក្នុង​លទ្ធផល ​២-១ ​ជើង​ទី​២​នៃ​ពានរង្វាន់ Europa League ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ​នៅ​ទឹក​ដី​ Barcelona ​ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ។ ​យ៉ាងណាមិញ ​ឈាន​ដល់​ជើង​ទី​២​នៅ​យប់មិញ​នេះ ​ក្រុម Barcelona ​ដដែល​ក៏​ជា​អ្នក​នាំ​មុខ​ទៅ​លើ​ក្រុម​ម្ចាស់​ផ្ទះ Man Utd ​មុន​ដែរ។ ​តែ​យ៉ាង​ណា ​នៅ​តង់​ទី​២ ​គ្រប់​យ៉ាង​បាន​ប្រែប្រួល​មក​វិញ។ ​ក្រុម Man Utd ​បាន​វាយ​បក​រក​បាន​ដល់​ទៅ​២​គ្រាប់​ឯ​ណោះ​ពី​សំណាក់​កីឡាករ Fred ​១​គ្រាប់​និង Anthony ​១​គ្រាប់។ ​ចប់​ការ​ប្រកួត​នៅ​ជើង​ទី​២​នេះ Man Utd ​យក​ឈ្នះ Juventus ​ក្នុង​លទ្ធផល ​២-១។

​នេះ​ជា​ការ​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ក្រុម Man Utd ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag ​នា​រដូវ​កាល​ដំបូង​នេះ។ ​ពួកគេ​ធ្វើ​បាន​ល្អ​ក្នុង​លីគ ​ហើយ​នៅ​ពាន​រង្វាន់ Europa League ​នេះ​ក៏​កាន់​តែ​ល្អ​ទៀត ​ក្រោយ​ពី​យក​ឈ្នះ Barcelona ​បាន​ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ​៤-៣ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT