Xavi៖ ​Barcelona ​កំពុង​ជួប​ក្រុម Man Utd ​ដែល​ល្អ​បំផុត​ហើយ​

​លោក Xavi ​អ្នក​ចាត់ការ​ក្រុម FC Barcelona ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​នៅ​ពេល​នេះ​គឺ​កំពុង​ឈាន​ដល់​កម្រិត​កំពូល​របស់​ពួកគេ​ហើយ។

​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ​​នឹង​ត្រូវ​ប្រកួត​កាត់​សេចក្ដី​ជាមួយ​ក្រុម Manchester United ​នៅ​យប់​នេះ​ហើយ​សម្រាប់​ជើង​ទី​២​នៃ​ពាន​រង្វាន់ Europa League ​។ ​ការ​ប្រកួត​ជើង​ទី​១​កន្លង​ទៅ ពួកគេ​លេង​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ​២-២ ប៉ុណ្ណោះ ដែល​ជា​ជំនួប​មួយ​អ្នក​គាំទ្រ​ជក់​ចិត្ត​មែនទែន។ ​ខណៈ​ដែល​នៅ​រាត្រី​នេះ​វិញ ​ក្រុម​ទាំង​ពីរ​នឹង​មក​កាត់​សេចក្ដី​នៅ​កីឡដ្ឋាន Old Trafford ​វិញ​ម្ដង។

​លោក Xavi ​បាន​និយាយ​ថា​៖ “វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយ​សម្រាប់​យើង។ Manchester United ​កំពុង​ធ្វើ​បាន​ល្អ​និង​ត្រលប់​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​វិញ។ ពួកគេ​បាន​បង្ហាញ​គ្រប់​ការ​ប្រកួត​នា​ពេល​កន្លង​មក​នេះ។ Ten Hag ​ធ្វើ​បាន​ល្អ​ណាស់។ ​យើង​ត្រូវ​ការ​ការ​លេង​ឱ្យ​បាន​ល្អ​បំផុត​មួយ ដើម្បី​ប្រកួត​ជាមួយ​ពួកគេ។ ​ខ្ញុំ​ជឿ​ជាក់​ថា​យើង​នឹង​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT