Real Madrid ​បន្ដ​ឈ្នះ​ទៀត ​ដោយ​លត់​ក្រុម Viktoria Plzen ​៥-០

ក្រុម Real Madrid ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​អាច​យក​ឈ្នះ​លើ​ក្រុមViktoria Plzen ​៥-០ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Champions League ។

៥​គ្រាប់​នោះ​ដែរ ធ្វើ​បាន​សម្រេច​ដោយ Benzema ​២​គ្រាប់ Casemiro ​១​គ្រាប់ Bale ​១​គ្រាប់ និង Kroos ​១​គ្រាប់។ ​វា​ជា​ជ័យជម្នះ​ធំធេង​បំផុត​ហើយ​សម្រាប់​ក្រុម Real Madrid ​ក្នុង​រដូវ​កាល​នេះ ​ស្រប​ពេល​ដែល​ពួកគេ​បាន​ចាប់​ផ្ដើម​វា​មក​មិន​បាន​ល្អ​ឡើយ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Julen ​។ តែ​ក្រោយ​ពី​ប្ដូរ​អ្ន​កចាត់ការ​ចេញ ​អធិរាជ​ស ​ហាក់​ដូចជា​ពិត​បាន​ល្អ​ឡើង​វិញ ​ពី​១​ប្រកួត​មក​១​ប្រកួត។ ជាក់​ស្ដែង​ឈ្នះ​យប់មិញ ​ជា​ប្រកួត​ទី​៣ ​ហើយ​ក៏​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា​​ដែរ។

មួយ​វិញ​ទៀត ​ពួកគេ​ក៏​​បាន​ឈរ​កំពូល​តារាង​ពូល G ​ដែរ ដោយ​មាន​៩​ពិន្ទុ ​ឆ្លង​កាត់​៤​ប្រកួត ​ស្មើ​ជាមួយ​ក្រុម Roma ​តែ​បាន​លេខ​១​ព្រោះ​គេ​គិត​រូបមន្ដ head-to- head៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT