Carragher ៖​មិន​ដែល​ឃើញ​ក្រុម​ណា ​បំផ្លាញ Liverpool ​ដូច Real Madid ​ទេ​

Jamie Carragher​ អតីត​កីឡាករ Liverpool ​បាន​បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​ទៅ​លើ​ក្រុម Real Madrid ​ថា​ពិត​ជា​ក្រុម​ល្អ​មែន ​ហើយ​តាំង​ពី​ដើម​មក ​លោក​មិន​ដែល​ឃើញ​ក្រុម​ណា​អាច​បំផ្លាញ Liverpool ​បាន​ដូច​ក្រុម​មក​ពី​អេស្ប៉ាញ​នេះ​ទេ។

​នៅ​ទឹក​ដី​ Anfield ​ជើង​ទី​១​នៃ​ពាន​រង្វាន់​ UEFA Champions League ​កន្លង​ទៅ​នេះ ​ក្រុម​ម្ចាស់​ផ្ទះ Liverpool ​បាន​បើក​ការ​នាំ​មុខ​មុន​ទៅ​លើ​ក្រុម Real Madrid ​បាន​២​គ្រាប់​មុន​ទៅ​ហើយ។ តែ​នៅ​ទី​បញ្ចប់ ពួកគេ​នៅ​តែ​បរាជ័យ​វិញ​ដដែល ពោល​គឺ​ក្រុម​របស់​លោក Carlo Ancelotti ​អាច​វាយ​បក​វិញ​បាន ​រហូត​ឈ្នះ​វិញ​ក្នុង​លទ្ធផល ​២-៥ ​ឯ​ណោះ។ ​ដោយ​នេះ​ជា​លើក​ទី​១​ហើយ​នៅ Champions League ​ដែល​មាន​ក្រុម​អាច​ស៊ុត​បាន​ដល់​៥​គ្រាប់​នៅ​ទឹក​ដី Anfield ​។

​ចំពោះ​ការ​បរាជ័យ​យ៉ាង​ទក់​សាច់​នេះ​ដែរ ​លោក Jamie Carragher ​ដែល​តែង​តែ​និយាយ​គាំទ្រ​ដល់ Liverpool ​តាំង​ពី​ដើម​មក​នោះ ​ក៏​ចេញ​មុខ​ទទួល​ស្គាល់​ដែរ។ ​លោក ​បាន​អះអាង​ថា​៖ “ខ្ញុំ​ត្រូវ​តែ​និយាយ​ថា Real ​ពិត​ជា​លេង​ល្អ​ណាស់​នៅ Anfield ​។ ខ្ញុំ​មិន​ដែល​ឃើញ​ក្រុម​ណា​ដែល​បំផ្លាញ Liverpool ​នៅ Anfield ​បែប​នេះ​ទេ។ វា​ជា​ការ​ប្រកួត​អន់​បំផុត​សម្រាប់ Liverpool ។ វា​ពិត​ជា​គួរ​ឱ្យ​ខ្មាស​ណាស់ ​Liverpool ​លេង​ការពារ​ពិត​ជា​អន់​ខ្លាំង​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT