Ten Hag ៖ Man Utd ​ត្រូវ​លេង​ឱ្យ​ល្អ​បំផុត ​ទើប​អាច​ឈ្នះ Barcelona ​បាន​

​លោក Erik ten Hag អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​អះអាង​ថា​ក្រុម​របស់​លោក​ត្រូវ​តែ​លេង​ឱ្យ​ដល់​កម្រិត​កំពូល​បំផុត ទើប​អាច​មាន​ឱកាស​យក​ឈ្នះ​លើ​ក្រុម FC Barcelona ​បាន​។

​ក្រុម Man Utd ​នឹង​បើក​កីឡដ្ឋាន Old Trafford ​របស់​ខ្លួន​ស្វាគមន៏​ក្រុម​ភ្ញៀវ FC Barcelona ​នៅ​រាត្រី​នេះ ​សម្រាប់​ជើង​ទី​២​នៃ​ពាន​រង្វាន់ UEFA Europa League។ ​ខណៈ​ដែល​ជំនួប​រវាង​ក្រុម​ទាំង​ពីរ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​គឺ​ពួកគេ​បាន​ត្រឹម​ស្មើ​គ្នា​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ។ ​ដោយ​រាត្រី​នេះ គឺ​ជា​រាត្រី​កាត់​សេចក្ដី​ក្រុម​ណា​ឡើង​ទៅ​វគ្គ​បន្ដ ​និង​ក្រុម​ណា​ត្រូវ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ហើយ។

​សម្រាប់​លោក Ten Hag ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “នៅ​ពេល​អ្នក​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ល្អ​ដូចជា Barcelona ​អ្នក​ត្រូវ​តែ​លេង​ឱ្យ​បាន​ដល់​កម្រិត​ខ្ពស់​បំផុត ​បើ​មិន​ដូច្នេះ​ទេ​អ្នក​គ្មាន​ឱកាស​ឈ្នះ​ឡើយ។ យើង​មាន​ឱកាស ​ប៉ុន្តែ​យើង​ក៏​ត្រូវ​ផ្ដោត​និង​លេង​ឱ្យ​បាន​ល្អ​បំផុត​តាម​ផែនការ​ផង​ដែរ”៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT