Mahrez ​៖ Man City ​អាច​ឈ្នះ​ Champions League ​ឆ្នាំ​នេះ​

​ខ្សែ​ប្រយុទ្ធ Riyad Mahrez ​របស់​ក្រុម Manchester City ​បាន​អះអាង​ថា​ក្រុម​របស់​ខ្លួន​នៅ​រដូវ​កាល​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​ក្នុង​ការ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

​ក្រុម Man City ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម RB Leipzig ​នៅ​ជើង​ទី១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​នៅ​រាត្រី​នេះ​ហើយ។ ជំនួប​នេះ​ដែរ ​ត្រូវ​បាន​អ្នក​គាំទ្រ​មើល​ឃើញ​ថា​នឹង​តានតឹង​មិនខាន ត្បិត​អី​ក្រុម​អាល្លឺម៉ង់​ក៏​កំពុង​ឡើង​ជើង​ណាស់​ដែរ។ ពួកគេ​កំពុង​ប្រដេញ​ជាមួយ​ក្រុម​កំពូល​តារាង​នៅ​លីគ​កំពូល​អាល្លឺម៉ង់ ​ហើយ​លេង​នៅ​ពាន​អន្ដរ​ជាតិ​នេះ Leipzig ​ក៏​ធ្លាប់​មាន​កំណត់ត្រា​មិន​អន់​ដូច​គ្នា។

​យ៉ាងណាមិញ ​បើ​តាម​សម្ដី​របស់ Riyad Mahrez ​ដែល​ធ្លាប់​បាន​និយាយ​កន្លង​មក ​គឺ​អះអាង​ថា Man City ​បាន​រៀប​ចំ ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​តែ​ម្ដង​ក្នុង​ការ​ឈ្នះ Champions League ​រដូវ​កាល​នេះ។ ​កីឡាករ​សញ្ជាតិ​អាល់ហ្សេរី ​និយាយ​ថា​៖ “យើង​កំពុង​មាន​ក្រុម​មួយ​ដែល​កសាង​ឡើង​ដើម្បី​ការ​ប្រកួត​នេះ យើង​ត្រូវ​តែ​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ។ ​យើង​ជា​សមាជិក​ក្រុម​ដែល​ព្យាយាម​កសាង​ប្រវត្ដិសាស្ត្រ​ថ្មី​ឱ្យ City​​”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT