Ancelotti ​៖ ​វា​មិន​ទាន់​ចប់​ទេ ​នៅ​សល់​ជើង​ទី​២​ទៀត

​លោក Carlo Ancelotti ​បាន​អះអាង​ថា​ការ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ​នៅ​មិន​ទាន់​បញ្ចប់​ទេ ព្រោះ​នៅ​សល់​ជើង​ទី​២​ទៀត​នៅ​ខែ​ក្រោយ​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ក្នុង​លទ្ធផល ៥-២ ​ឯ​ណោះ ដែល​ជា​ជ័យជម្នះ​ធំធេង​មែនទែន​សម្រាប់​ក្រុម​មក​ពី​អេស្ប៉ាញ។ ​លទ្ធផល​មាន​គ្រាប់​បាល់​ចំណេញ​ដល់​ទៅ​៣​គ្រាប់​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខ្លះ​យល់​ឃើញ​ថា​នៅ​ជើង​ទី​២ ​នឹង​មិន​ពិបាក​នោះ​ទេ​សម្រាប់​ក្រុម Real Madrid ​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ដ ព្រោះ​ពួកគេ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​គ្រាប់​ទៅ​ហើយ។ មួយ​វិញ​ទៀត លេង​នៅ​ទឹក​ដី​អេស្ប៉ាញ​ថែម​ទៀត ​រឹត​តែ​ធ្វើ​ឱ្យ​ក្រុម​លោក Carlo Ancelotti ​កាន់​តែ​មាន​សង្ឃឹម​ច្រើន។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​បើ​តាម​លោក Ancelotti ​​វិញ ​មើល​ឃើញ​ថា​៖ “វា​ជា​ជ័យជម្នះ​ប្រវត្តិសាស្ត្រ ព្រោះ​យើង​របូត​២​គ្រាប់​មុន ប៉ុន្តែ​អាច​វាយ​បក​ឡើង​វិញ​បាន​។ យើង​មិន​ដែល​បោះបង់​នោះ​ទេ Real Madrid ​តែងតែ​ជឿ​ជាក់ ​និង​ផ្លាស់​ប្ដូរ​ការ​ប្រកួត។ តែ​នេះ​គ្រាន់​តែ​ជើង​ទី​១​ប៉ុណ្ណោះ ​យើង​នៅ​សល់​១​ជើង​ទៀត ​យើង​ត្រូវ​ផ្ដោត​អារម្មណ៍​សម្រាប់​ជើង​ទី​២ ​ព្រោះ​វា​អាច​នឹង​ធ្វើ​ឱ្យ​យើង​ពិបាក​វិញ​ក៏​ថា​បាន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT