យប់មិញ​ជា​លើក​ដំបូង​ហើយ​ដែល Liverpool ​របូត​៥​គ្រាប់​នៅ​ Anfield

នៅ​យប់មិញ​នេះ គឺ​ជា​លើក​ដំបូង​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម Liverpool ​ដែល​របួត​គ្រាប់​បាល់​ដល់​ទៅ​៥​គ្រាប់​ក្នុង​ទឹក​ដី Anfield ​នា​ពាន​រង្វាន់ UEFA Champions League ​។

​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ផង​ដែរ​ក្នុង​វិស័យ​បាល់ទាត់ ​នៅ​ពេល​ដែល​ក្រុម Liverpool ​មាន​ឱកាស​នាំ​មុខ​ក្រុម Real Madrid ​ដល់​ទៅ​២​គ្រាប់​មុន​ទៅ​ហើយ ប៉ុន្តែ​បែរ​ជា​បណ្ដោយ​ឱ្យ​ក្រុម​អេស្ប៉ាញ​នេះ​វាយ​បក​តាម​វិញ ​រហូត​ដល់​យក​ឈ្នះ​ក្នុង​លទ្ធផល ​៥-២ ​។ ​ដោយ​នេះ​ជា​លើក​ដំបូង​ហើយ ​នៅ​ពាន​រង្វាន់ UEFA Champions League ​ដែល​ក្រុម​មួយ​នាំ​មុខ​២​គ្រាប់​មុន តែ​ចុង​ក្រោយបរាជ័យ​និង​របូត​ដល់​៥​គ្រាប់​ទៅ​វិញ​។

​ងាក​ទៅ​ក្រុម Liverpool ​វិញ ​ក៏​ស្ពឹក​មុខ​ខ្លាំង​ណាស់​ដែរ។ ​នេះ​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ក្លឹប​នេះ​ហើយ ដែល​ពួកគេ​លេង​ក្នុង​ពាន​ UEFA Champions League ​និង​របូត​ដល់​ទៅ​៥​គ្រាប់​ក្នុង​ទឹក​ដី​ខ្លួន​ឯង Anfield ​នេះ។ ស្រប​ពេល​កំណត់ត្រា​ទល់​ក្រុម​អធិរាជ​ស Real Madrid ​វិញ ​ក៏​មើល​ឃើញ​ថា​មិន​ល្អ​ដែរ ពោល​គឺ​៧​ប្រកួត​ចុង​ក្រោយ​ទល់​ក្រុម​ជើង​ឯក UCL ​១៤​សម័យ​កាល​នេះ ​ពួកគេ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ម្ដង​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT