Real Madrid ​នឹង​អវត្តមាន​ខ្សែ​បម្រើ​សំខាន់​២​នាក់​ទល់ Liverpool

​ក្រុម​អធិរាជ​ស Real Madrid ​នឹង​អវត្តមាន​ខ្សែ​បម្រើ​សំខាន់​២​នាក់​នៅ​រាត្រី​នេះ គឺ Toni Kroos ​និង​ Aurelien Tchouameni ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Liverpool ​នៅ​រាត្រី​នេះ​។

​ខ្សែ​បម្រើ​អាល្លឺម៉ង់ Kroos ​ឈឺ​​និង​អវត្តមាន​២​ប្រកួត​មក​ហើយ ​នៅ​មិន​ទាន់​ធូរ​ស្រាល​នោះ​ទេ។ ​ស្រប​ពេល​ខ្សែ​បម្រើ​វ័យ​ក្មេង​ Aurelien Tchouameni ​វិញ ​ក៏​មាន​ជំងឺ​ដែរ ​មិន​អាច​ចូល​លេង​ទល់​ក្រុម Liverpool ​នៅ​រាត្រី​នេះ​បាន​ទេ។ ​លោក​ Carlo Ancelottti ​ក៏​បាន​កោះ​ហៅ​កីឡាករ​វ័យ​ក្មេង​២​នាក់​មក​ជំនួស​វិញ​ផង​ដែរ ​គឺ Mario Martin ​និង​ Sergio Arribas ​។

​Kroos ​ជា​កីឡាករ​ដែល​បង្ហាញ​ខ្លួន​ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​ទាំង​អស់​ឱ្យ​ក្រុម Real Madrid ​នា​រដូវ​កាល​នេះ។ ​ការ​អវត្តមាន​របស់​រូបគេ ​ក៏​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ខ្លះ​ដែរ ​ស្រប​ពេល​ក្រុម Liverpool ​វិញ ​ក៏​កំពុង​ឡើង​ជើង​ស្រាប់​ទៀត​នា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​លោក Klopp ​សង្ឃឹម​ថា​ក្រុម​ហង្ស​ក្រហម​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ ព្រោះ​ថា​កន្លង​មក​២​ដង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពួកគេ​សុទ្ធ​តែ​បរាជ័យ​ក្រោម​ថ្វី​ជើង Real Madrid ​ទាំង​អស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT