ក្រុម Manchester City បានយកឈ្នះលើក្រុម shakhtar Donetsk ក្នុងលទ្ធផល ៦-០ នាការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Champions League ។
ត្បិតតែឈ្នះច្រើនយ៉ាងនេះមែន ប៉ុន្តែក្នុងការប្រកួតនេះគេសង្កេតឃើញ១គ្រាប់ដែល Sterling ធ្វើដួលនោះ គឺមិនសមឱ្យប៉េណាល់ទីឡើយ។ សូម្បីតែកីឡាករផ្ទាល់ ក៏បាននិយាយចំពោះរឿងនេះដែរ ថារូបគេសុំទោសអ្នកទាំងអស់គ្នា។ នៅកន្លែងដួលនោះ គឺខ្លួនឯងទាក់ជើងដួលខ្លួនឯងប៉ុណ្ណោះ មិនមែនជាកំហុសខាង shakhtar ឡើយ ហើយវាក៏មិនសមបានបាល់ប៉េណាល់ទីដែរ។
សូម្បីតែលោក Pep Guardiola ក៏ទទួលស្គាល់ចំពោះ១គ្រាប់នោះ មិនសមបានប៉េណាល់ទីដែរ។ ប៉ុន្តែលោកមិនបន្ទោសទៅលើកីឡាករឡើយ ផ្ទុយទៅវិញរឿងនេះគឺសុំតែបន្ទោសទៅលើអាជ្ញាកណ្ដាល និងប្រព័ន្ធ VAR ទើបត្រឹមត្រូវ៕ប្រភពDailyMail