ថា្នក់​ដឹក​នាំ Chelsea ​បន្ដ​គាំទ្រ​លោក Potter ​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម​

​ថ្នាក់​ដឹក​នាំ​ក្រុម​តោ​ខៀវ Chelsea ​បន្ដ​គាំទ្រ​លោក Graham Potter ​ដឹក​នាំ​ក្រុម​ទៀត ​បើ​ទោះ​ជា​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​លោក​ធ្វើ​មិន​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ។

​បន្ទាប់​ពី​ចាយ​ប្រាក់​អស់​រាប់​រយ​លាន​ផោន ​ហើយ​ក្រុម​ធ្វើ​មិន​បាន​ល្អ​សោះ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ Chelsea ​មិន​ពេញ​ចិត្ត​នោះ​ទេ។ ​ពួកគេ​បាន​ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ ​ពិចារណា​ក្នុង​ការ​បណ្ដេញ​អ្នក​ចាត់ការ​ក្រុម Potter ​ចេញ​ភ្លាម​ទៅ ដើម្បី​ស្វែង​រក​អ្នក​ថ្មី​មក​ស្រោចស្រង់​ក្លឹប​ឡើង​វិញ។ ខណៈ​ដែល​រដូវ​កាល​នេះ Chelsea ​ទំនង​ជា​មិន​អាច​ឈ្នះ​ពាន​រង្វាន់​អ្វី​បាន​នោះ​ទេ ដោយ​រំពឹង​ត្រឹម​បាន​កៅអី​លេង​ពាន​រង្វាន់ UEFA Champions League ​ប៉ុណ្ណោះ។

​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ថ្នាក់​ដឹក​នាំ​ក្រុម​ខាង​លើ​នៅ​មិន​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ទេ។ ពួកគេ​បន្ដ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ចាត់ការ​ក្រុម Potter ​បន្ថែម​ទៀត ​ដោយ​ជឿ​ជាក់​ថា​លោក​នឹង​អាច​កែប្រែ​ក្រុម​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន។ ​ស្រប​ពេល​កំណត់ត្រា​ដឹក​នាំ​ក្រុម​របស់​អតីត​គ្រូ​បង្វឹក​របស់ Brighton ​រូប​នេះ ​នៅ​១៤​​ប្រកួត​ចុង​ក្រោយ ឈ្នះ​បាន​ត្រឹម​តែ​២​ប្រកួត​ប៉ុណ្ណោះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT