Klopp ៖​យើង​ត្រូវ​លេង​ឱ្យ​ល្អ​បំផុត ​ទើប​មាន​ឱកាស​ឈ្នះ Real Madrid ​

​លោក Jurgen Klopp ​បាន​អះអាង​ថា​ក្រុម Liverpool ​របស់​លោក​ត្រូវ​លេង​ឱ្យ​ដល់​កម្រិត​កំពូល​ទាំង​ពីរ​ជើង​តែ​ម្ដង ​ទើប​អាច​មាន​ឱកាស​យក​ឈ្នះ​លើ​ក្រុម Real Madrid ​​បាន​។

​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Real Madrid ​នៅ​រាត្រី​នេះ​ហើយ ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។ ​នេះ​ជា​ឱកាស​សងសឹក​សម្រាប់​ក្រុម​ហង្ស​ក្រហម​ផង​ដែរ ​ព្រោះ​កន្លង​មក​នេះ ពួកគេ​ធ្លាប់​ចាញ់​ក្រុម​ជើង​ខ្លាំង​នៅ​អេស្ប៉ាញ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Champions League ​នេះ​រហូត​ដល់​ទៅ​២​ដង​ទៅ​ហើយ។

​មុន​ការ​ប្រកួត ​លោក Klopp ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ​ព្រោះ​ក្រុម​របស់​យើង​ចាប់​ផ្ដើម​លេង​បាន​ល្អ​ឡើង​វិញ។ ខ្ញុំ​ក៏​ទើប​តែ​មើល​ការ​ប្រកួត​របស់​យើង​កន្លង​មក​ទល់ Real Madrid ​ផង​ដែរ។ វា​ជា​ការ​ប្រកួត​ធំ​បំផុត​មួយ​រវាង​ក្រុម​ទាំង​ពីរ ​ហើយ​យើង​ក៏​ត្រូវ​លេង​ឱ្យ​បាន​ល្អ​ដល់​កម្រិត​កំពូល​ផង​ដែរ ទើប​អាច​ឈ្នះ​បាន។ Real Madrid ​ទោះ ពួកគេ​លេង​មិន​ដល់​កម្រិត​កំពូល ក៏ ព្រោះ​នៅ​តែ​មាន​ឱកាស​ឈ្នះ​ច្រើន​ជាង​យើង​ដែរ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT