Neymar ​របួស​ទៅ​ហើយ ​ទំនង​មិន​អាច​លេង​ទល់ Bayern ​បាន​ទេ

​ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​រង​របួស​ក​ជើង​ធ្ងន់ធ្ងរ​មែនទែន ​ក្នុង​ការ​ប្រកួត​ដែល​ក្រុម PSG ​យក​ឈ្នះ​ទៅ​លើ​ក្រុម Lille ​ក្នុង​លទ្ធផល ​៣-២ ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម PSG ​ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បុក​ពោះ​មែនទែន ​ព្រោះ​ថា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ពួកគេ​នោះ គឺ​កើត​ចេញ​ពី​ការ​ទាត់​ហ្វ្រីឃីក​របស់​ខ្សែ​ប្រយុទ្ធ​ Lionel Messi ​នៅ​ចុង​ម៉ោង​ទៅ​ហើយ។ មួយ​វិញ​ទៀត​នោះ ក្រៅ​ពី​យក​បាន​៣​ពិន្ទុ​នេះ​ហើយ ​ក្រុម PSG ​ក៏​កំពុង​មាន​បញ្ហា​ផង​ដែរ។ ​ខ្សែ​ប្រយុទ្ធ Neymar ​បាន​រង​របួស​ក​ជើង​ធ្ងន់ធ្ងរ ​ត្រូវ​លើក​ចេញ​ពី​ទីលាន​ទៅ​ហើយ។

Neymar ​បាន​បង្ហាញ​ពី​ការ​ឈឺ​ចាប់​ខ្លាំង​មែនទែន​នៅ​ត្រង់​ក​ជើង​របស់​គេ ​ដែល​ជា​កន្លែង​កីឡាករ​ប្រេស៊ីល​រូប​នេះ​រង​របួស​ជា​ច្រើន​លើក​មក​ហើយ។ ​PSG ​បាន​អះអាង​ថា​ការ​ពិនិត្យ​មើល​ជា​ជំហាន​ដំបូង​នោះ ​រក​ឃើញ​ថា​មិន​មាន​បាក់​ឆ្អឹង​អ្វី​នោះ​ទេ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​តាមដាន​៤៨​ម៉ោង​ទៀត​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT