Pep ​ថា​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ ព្រោះ Arsenal ​សល់​១​ប្រកួត​ក្នុង​ដៃ

លោក Pep Guardiola បាន​អះអាង​ថា​មិន​មាន​អ្វី​ផ្លាស់​ប្ដូរ​នោះ​ទេ ព្រោះ​ក្រុម Arsenal ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ប្រសិន​បើ​ពួកគេ​ឈ្នះ ពួកគេ​នឹង​មក​ឈរ​កំពូល​តារាង​ដដែល​ទេ។

​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​កន្លង​ទៅ Man City ​បាន​យក​ឈ្នះ​លើ​ក្រុម Arsenal ​ដើម្បី​ឡើង​មក​ឈរ​នៅ​កំពូល​តារាង​បណ្ដោះអាសន្ន ​ដោយ​មាន​ពិន្ទុ​ស្មើ​គ្នា ​តែ City ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង។ ​យ៉ាងណាមិញ ​ក្រុម Arsenal ​ក៏​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត​ដែរ ដូច្នេះ​ប្រសិន​បើ​១​ប្រកួត​នោះ ​ពួកគេ​អាច​ឈ្នះ​បាន ​នោះ​នឹង​មាន​គម្លាត​៣​ពិន្ទុ​ពី Man City ​ដដែល​ទេ ​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ។

​ដោយសារ​តែ​បែប​នេះ​ហើយ ទើប​លោក Pep ​អះអាង​ថា​ក្រុម​របស់​លោក​មិន​សប្បាយ​ចិត្ត​អ្វី​ឡើយ​ចំពោះ​ការ​យក​ឈ្នះ Arsenal ​និង​ឡើង​មក​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​នេះ។ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​ច្រើន​ប្រកួត​ទៀត​ណាស់​មុន​នឹង​បិទ​បញ្ចប់​រដូវ​កាល​នេះ ដូច្នេះ​គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​កើត​មាន​ឡើង​បាន​ដដែល។ ការ​លើស​ខ្វះ​ពិន្ទុ​គ្នា​បន្ដិចបន្ដួច ​មិន​អាច​ធានា​បាន​ថា​ក្រុម​នោះ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់​បាន​ឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT