ស៊ុត​មិន​ចូល តែ Ronaldo ​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​២​គ្រាប់ ​ជួយ Al Nassr ​ឈរ​កំពូល​តារាង​

​បើ​ទោះ​ជា​មិន​អាច​រក​គ្រាប់​បាល់​បាន​មែន ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ក៏​ជា​អ្នក​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ទាំង​២​គ្រាប់​ជួយ Al Nassr ​យក​ឈ្នះ​លើ​ក្រុម Al-Taawoun ​ក្នុង​លទ្ធផល ២-១ ​ផង​ដែរ។

​Ronaldo ​រក​បាន​ដល់​ទៅ​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​២​ប្រកួត​កន្លង​ទៅ តែ​នៅ​យប់មិញ រូបគេ​មិន​អាច​មាន​ឱកាស​ដើម្បី​បន្ដ​រក​បាន​គ្រាប់​បាល់​ទៀត​ទេ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​កីឡាករ​វ័យ​៣៨​ឆ្នាំ​នេះ​ក៏​នៅ​តែ​រួម​ចំណែក​ជួយ​ក្រុម​បាន​ដដែល។ ជាក់​ស្ដែង​២​គ្រាប់​ដែល​ក្រុម Al Nassr ​រក​បាន​នោះ គឺ​ចេញ​ពី​ការ​បញ្ជូន​របស់ Ronaldo ​ទាំង​ពីរ​គ្រាប់​តែ​ម្ដង។ ​

ជាមួយ​លទ្ធផល​រក​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ​ដែរ ​ក្រុម Al Nassr ​ក៏​បន្ដ​ឈរ​នៅ​កំពូល​តារាង​លីគ​កំពូល​អារ៉ាប់ប៊ីសាអូឌីត​ផង​ដែរ។ ​ឆ្លង​កាត់​១៧​ប្រកួត​មក​នេះ ពួកគេ​រក​បាន​៤០​ពិន្ទុ ​ស្មើ​ជាមួយ​ក្រុម​លេខ​២ Al lttihad ​ដែរ ​មាន​៤០ពិន្ទុ​ដូច​គ្នា គ្រាន់​តែ​ក្រុម​នេះ​ចាញ់​គ្រាប់​បាល់​ចំណេញ៕ ​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT