បេក្ខភាព​២​នាក់ កំពុង​ដាក់​ដេញ​ថ្លៃ​ផ្លូវការ​ទិញ​យក​ក្លឹប Manchester United ​

​សេដ្ឋី Sir Jim Ratcliffe ​និង​អ្នក​វិនិយោគ​នៅ​កាតា Shiekh Jassim bin Hamad Al Thani ​បាន​ដាក់​ស្នើ​ដេញ​ថ្លៃ​ជា​ផ្លូវការ​ហើយ ​ដើម្បី​ទិញ​យក​ក្លឹប​បិសាច​ក្រហម Manchester United ​។

​ត្រកូល Glazer ​បាន​ប្រកាស​លក់​ក្លឹប​បិសាច​ក្រហម​នេះ​កាល​ពី​ចុង​ឆ្នាំ​២០២២​កន្លង​ទៅ ​ក្រោយ​ពី​មាន​មតិ​រិះគន់​ច្រើន​ពេក​ពី​សំណាក់​អ្នក​គាំទ្រ។ ​ក្រោយ​ពី​មាន​ការ​ប្រកាស​លក់​នេះ​ហើយ ​ក៏​មាន​បណ្ដា​សេដ្ឋី​នានា​ចង់​បាន​ផង​ដែរ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទើប​ឃើញ​មាន​២​នាក់​ប៉ុណ្ណោះ​ដែល​បាន​ដាក់​ដេញ​ថ្លៃ​ជា​ផ្លូវការ​ក្នុង​ការ​ទិញ​យក​ក្លឹប​ជោគជ័យ​បំផុត​មួយ​នៅ​អង់គ្លេស​នេះ​។

​លោក Sir Jim Ratcliffe ​ដែល​ជា​អ្នក​មាន​បំផុត​នៅ​ចក្រភព​អង់គ្លេស​ជា​អ្នក​ទី​មួយ​ដេញ​ថ្លៃ​យក Man Utd ​ដោយ​ក្រុមហ៊ុន​របស់​លោក​ជួល​ក្រុមហ៊ុន Wall Street ​និង Goldman Sachs ​ក្នុង​ការ​ដេញ​ថ្លៃ​នេះ។ ខណៈ​ដែល​បេក្ខភាព​ទី២​នោះ គឺ​លោក​ Sheikh Jassim Bin Hamad Al Thani ​ដែល​ជា​អ្នក​វិនិយោគ​ក្នុង​ប្រទេស​កាតា ​ក៏​បាន​ដាក់​ដេញ​ថ្លៃ​ដូច​គ្នា។ ​លោក Al Thani ​នេះ គឺ​ជា​កូន​ប្រុស​របស់​អតីត​នាយក​រដ្ឋ​មន្ត្រី​កាតា​នេះ ​ហើយ​ក៏​ពេញ​ចិត្ត Man Utd ​ខ្លាំង​ផង​ដែរ។ ​តម្លៃ​ដែល​គេ​ដាក់​ដេញ​ថ្លៃ​ដំបូង​នោះ​គឺ ៤,៥​ពាន់​លាន​ផោន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT