Xavi ថាបាល់ប៉ះដៃ Fred ច្បាស់ណាស់គួរតែប៉េណាល់ទី

គ្រូបង្វឹកក្រុម Barcelona លោក Xavi មានអារម្មណ៍ថាក្រុមរបស់គាត់ត្រូវបានបដិសេធការផ្តល់បាល់ពិន័យប៉េណាល់ទីច្បាស់ណាស់ នៅចុងម៉ោងក្នុងលទ្ធផលស្មើ ២-២ ជាមួយ Manchester United។
Marcos Alonso បានបើកការស៊ុតបញ្ចូលទីសម្រាប់ Barca នៅដើមតង់ទី២ ប៉ុន្តែ Man Utd បាននាំមុខ ៩នាទីក្រោយមកតាមរយៈការវាយប្រហាររបស់ Marcus Rashford និងការស៊ុតបញ្ចូលទីដោយខ្លួនឯងរបស់ Jules Kounde។

Raphinha រកបានតាមស្មើឲ្យម្ចាស់ផ្ទះក្នុងស្ថានភាពដ៏សំណាងនៅនាទីទី៧៦។ ក្រោយពេលបញ្ចប់​ការប្រកួត Xavi បានលើកឡើង​ថា​ ក្រុម​របស់​គាត់​គួរ​តែ​ទទួល​បាន​ការ​ទាត់​បាល់​ចំ​កន្លែង​ដែលបាល់ប៉ះចំដៃ Fred។

គាត់បានប្រាប់ Movistar+ ថា៖

“សម្រាប់ខ្ញុំ ការពិន័យគឺច្បាស់ណាស់។ ខ្ញុំបានទៅប្រាប់អាជ្ញាកណ្តាលថា នៅចុងបញ្ចប់ វាច្បាស់ណាស់។ នោះជាគំនិតរបស់ខ្ញុំ ហើយខ្ញុំដឹងថានឹងមិនផ្លាស់ប្តូរអ្វីនោះទេ។ អាជ្ញាកណ្តាលបាននិយាយថា បាល់គឺនៅជិតរាងកាយរបស់ Fred ជាង ប៉ុន្តែសម្រាប់ខ្ញុំវាមិនមែនទេ។ វាគឺជាការពិន័យយ៉ាងច្បាស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT