Ten Hag ​នៅ​តែ​និយាយ​សរសើរ De Jong ​និង​ចង់​បាន​មក​រួម​ក្រុម​

​លោក Erik ten Hag ​នៅ​តែ​បន្ដ​និយាយ​សរសើរ​ចំពោះ​ខ្សែ​បម្រើ Frankie de Jong ​ថា​ជា​កីឡាករ​ល្អ​កម្រ​មាន​ដដែល ​មុន​ក្រុម Manchester United ​របស់​លោក ​ប៉ះ Barcelona ​ក្នុង​ពាន Europa League ​។

​ការ​បន្ដ​សរសើរ​នេះ​ក៏​មិន​ខុស​ទាស់​អ្វី​ដែរ ព្រោះ​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​កន្លង​ទៅ ​លោក Ten Hag ​នេះ ​បាន​ព្យាយាម​ទិញ De Jong ​ម្ដង​មក​ហើយ ​ដោយ​កាល​នោះ​ត្រូវ​រូវ​តម្លៃ​គ្នា​អស់​ហើយ តែ​ចុង​ក្រោយ​សាមី​ខ្លួន​បន្ដ​សម្រេច​ចិត្ត​ស្នាក់​នៅ Barcelona ​បន្ដ។ ​ការ​នេះ​បាន​ធ្វើ​ឱ្យ​លោក Ten Hag ខកខាន​បាន​កីឡាករ​ដែល​ខ្លួន​ពេញ​ចិត្ត ​តែ​ក៏​មិន​ធ្វើ​ឱ្យ​គម្រោង​របស់​លោក​ប្រែប្រួល​អ្វី​ដែរ។ ជាក់​ស្ដែង​នៅ​រដូវ​កាល​ដំបូង​នេះ ឃើញ​ថា Man Utd ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ទៅ​ហើយ។

​ដោយ​ឡែក​នៅ​រាត្រី​នេះ ​លោក​ក៏​ត្រូវ​ដឹក​នាំ​ក្រុម Man Utd ​ទៅ​ប៉ះ​ក្រុម Barcelona ​ដល់​ទឹក​ដី​អេស្ប៉ាញ​ផង​ដែរ។ ​មុន​ការ​ប្រកួត​ឈាន​ចូល​មក​ដល់ ​អ្នក​ចាត់ការ​ហុល្លង់ Ten Hag ​បាន​និយាយ​ថា​៖ “Barcelona ​កំពុង​ធ្វើ​បាន​ល្អ ពួកគេ​មាន​កីឡាករ​គុណភាព។ ​Frenkie ​ជា​កីឡាករ​អស្ចារ្យ។ ​ក្លឹប​ណា​ដែល​មាន​គាត់​ជួយ ​នឹង​ល្អ​ប្រសើរ ព្រោះ​គាត់​មាន​គុណភាព។ មាន​គាត់​នៅ​ក្នុង​ក្រុម ​នោះ​ក្រុម​នឹង​ខ្លាំង​ជាង​មុន។ ដូច​ដែល​បាន​ឃើញ​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ដែល Ajax ​ធ្វើ​បាន​ល្អ ​និង​គ្រប់​គ្នា​សុទ្ធ​តែ​ភ្ញាក់ផ្អើល”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT