Arteta ​កាន់​តែ​មាន​ទំនុក​ចិត្ត Arsenal ​នឹង​ឈ្នះ Premier League ​ក្រោយ​ចាញ់ City ​

​បើ​ទោះ​ជា​ចាញ់​ក្រុម Manchester City ​ពិត​មែន ប៉ុន្តែ​លោក Mikel Arteta ​បែរ​ជា​មាន​ទំនុក​ចិត្ត​លើស​ដើម​ទៅ​លើ​ក្រុម Arsenal ​ថា​នឹង​អាច​ឈ្នះ​ពាន​រង្វាន់ English Premier League ​បាន​ទៅ​វិញ។

​ក្រុម​កាំភ្លើង​ធំ Arsenal ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​ក្នុង​ការ​ប្រកួត​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ។ ​ដោយ​ឡែក​យប់មិញ​ការ​លេង​ចាញ់ Man City ​បាន​ធ្វើ​ឱ្យ​ក្រុម​នេះ ​ធ្លាក់​ចេញ​ពី​កំពូល​តារាង​ទៅ​ហើយ។ តែ​ពួកគេ​នៅ​មាន​ឱកាស​ហក់​ឡើង​ទៅ​វិញ​បាន​ដែរ ព្រោះ​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត ប្រសិន​បើ​ឈ្នះ​នឹង​នៅ​តែ​នាំ​មុខ Man City ​៣​ពិន្ទុ​ដដែល​ទេ។

​ចំពោះ​ចំណុច​នេះ ​លោក Arteta អ្នក​ចាត់ការ​ក្រុម Arsenal ​បាន​និយាយ​ថា​៖ “Man City ​ជា​ក្រុម​ល្អ ​កីឡាករ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​គុណភាព។ ​យើង​បាន​បង្កើត​កំហុស​​និង​ឱ្យ​ពួកគេ​រក​គ្រាប់​បាល់​បាន។ ​តែ​ក្រោយ​ពី​ការ​ប្រកួត​នេះ ​ខ្ញុំ​កាន់​តែ​មាន​ទំនុក​ចិត្ត​ថែម​ទៀត​ក្នុង​ការ​ឈ្នះ​ពាន ព្រោះ​ខ្ញុំ​មើល​ឃើញ​ក្រុម​របស់​យើង​កាន់​តែ​ធ្វើ​បាន​ល្អ ​និង​កែប្រែ​កំហុស​បាន​ច្រើន”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT