Galtier សោកស្ដាយ​ចំពោះ PSG ដែល​បាន​របូតគ្រាប់បាល់មុនផែនការប្តូរ Mbappe ចូល

Christophe Galtier មានការសោកស្ដាយចំពោះពេលវេលា Paris Saint-Germain ប៉ុន្មាននាទីដំបូងមុនពេល Kylian Mbappe ប្តូរចូល ប៉ុន្តែនៅតែមានសង្ឃឹមក្នុងក្របខ័ណ្ឌ Champions League។
Kingsley Coman រកបានមួយគ្រាប់គត់ក្នុងការប្រកួតនៅនាទីទី៥៣ នៅកីឡដ្ឋាន Parc des Princes បួននាទីមុនពេល Mbappe ត្រលប់ពីរបួស ត្រូវបានប្តូរចូលក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយ។

កីឡាករអន្តរជាតិបារាំងនៅតែមានការសង្ស័យមុនពេលចាប់ផ្តើមការប្រកួត ប៉ុន្តែបានជំរុញឱ្យក្រុម PSG ជួបការលំបាកដដែល ក្រោយពេលប្តូរគាត់ចូល ដោយគ្រាប់បាល់ពីរគ្រាប់ត្រូវបានច្រានចោលដោយ Offside ក្នុងជើងទីមួយកាលពីថ្ងៃអង្គារ។
ខណៈពេលដែលម្ចាស់ជើងឯក Ligue 1 នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Allianz Arena នៅថ្ងៃទី៨ ខែមីនា ជាមួយនឹងការខាតបង់ ១-០ នោះ Galtier បានរំលឹកដល់ PSG ថាវានឹងត្រូវលេងទាំងអស់គ្នាឲ្យអស់លទ្ធភាពក្នុងប្រទេសអាឡឺម៉ង់។

គ្រូ​បង្វឹក PSG បាន​ប្រាប់ Canal Plus ថា​៖

“យើង​បាន​គ្រប់​គ្រង​ និង​រុញ​ច្រាន​ពួក​គេ​ក្នុង​រយៈ​ពេល ២៥-៣០នាទី ហើយ​មាន​គ្រាប់​បាល់​ Offside ​ពីរ ឬ​បីដង។ ច្បាស់​ជា​មាន​ការ​ខក​ចិត្ត​ ប៉ុន្តែ​យើង​ដឹង​ថា​មិន​ទាន់មាន​ក្រុមណាធ្លាក់ ឬឡើងទៅវគ្គបន្ទាប់ក្នុងយប់នេះទេ។
យើងនឹងត្រូវមើលក្នុងរយៈពេល ៣សប្តាហ៍អំពីស្ថានភាពរបស់ក្រុមរបស់យើង ប្រសិនបើយើងនឹងបានជាសះស្បើយឡើងវិញ ហើយមានកីឡាករដើម្បីលេងការប្រកួតពេញមួយដូចកម្រិតដែលយើងលេងពាក់កណ្តាលម៉ោងចុងក្រោយរបស់យើងនៃយប់នេះ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT