ប៉ះ AC Milan ​យប់​នេះ ​ក្រុម Spurs ​អវត្ដមាន​កីឡាករ​សំខាន់​៤​នាក់​ឯ​ណោះ

​ក្រុម Spurs ​នឹង​ត្រូវ​ទៅ​ប៉ះ​ជាមួយ​ក្រុម AC Milan ​នៅ​រាត្រី​នេះ​ហើយ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UEFA Champions League ​វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ។

​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​អង់គ្លេស​អាច​នឹង​មាន​បញ្ហា​កីឡាករ​ខ្លាំង​ហើយ ព្រោះ​ពួកគេ​នឹង​អវត្តមាន​កីឡាករ​រហូត​ដល់​ទៅ​៤​នាក់​ឯ​ណោះ។ Pierre-Emile Hojbjerg ​កំពុង​ជាប់​បម្រាម ស្រប​ពេល​ Rodrigo Bentancur ​មាន​បញ្ហា​របួស​សម្រាក​ដល់​ចប់​រដូវ​កាល​នេះ ដោយសារ​ត្រូវ​វះ​កាត់​ជង្គង់។ ​ងាក​ទៅ​មើល​ខ្សែ​បម្រើ ​Yves Bissouma ​វិញ​ក៏​នឹង​មិន​បាន​លេង​នៅ​រាត្រី​នេះ​ដូច​គ្នា​ដោយសារ​មាន​បញ្ហា​ក​ជើង។ ​អ្នក​ចាំទី Hugo Lloris ​ក៏​នឹង​អវត្តមាន​ដូច​គ្នា។ ​

​លោក Conte ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នៅ​រាត្រី​នេះ​ថា​ក្រុម​របស់​លោក​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​បាន​ល្អ​បំផុត។ ​នៅ​រាត្រី​នេះ ​ក្រុម​ Spurs ​នឹង​រង​សម្ពាធ​ច្រើន ព្រោះ​អវត្តមាន​កីឡាករ​សំខាន់​ៗ​ច្រើន​នាក់ ​និង​លេង​នៅ​ទឹក​ដី​អ៊ីតាលី​ថែម​ទៀត។ ​តែ​ប្រសិន​បើ​ក្រុម​ចង់​ឈ្នះ នោះ​ពួកគេ​ត្រូវ​តែ​ខិតខំ​និង​លេង​ជា​ក្រុម​ឱ្យ​បាន​ល្អ​បំផុត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT