Elon Musk ​ពិត​ជា​ចាប់​អារម្មណ៍​ទិញ​ក្លឹប Man Utd ​មែន​

​លោក Elon Musk ​សេដ្ឋី​កម្រិត​កំពូល​របស់​សហរដ្ឋ​អាមេរិក ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ទិញ​ក្លឹប​បិសាចក្រហម Manchester United ​ពិត​មែន។

​កាល​ពី​១​ឆ្នាំ​មុន លោក Elon ​ពិត​ជា​និយាយ​បែប​លេង​សើច​មែន​ថា​នឹង​ទិញ​ក្លឹប Man Utd ​យក។ ​តែ​ក្រោយ​ពី​ម្ចាស់​ក្លឹប​បាន​ប្រកាស​លក់​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​លោក Elon ​ពិត​ជា​មាន​ការ​ចាប់​អារម្មណ៍​ពិត​មែន។ ​សេដ្ឋី​អាមេរិក ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ប្រមាណ​១៩០​ពាន់​លាន​ដុល្លារ​នេះ តាម​ដាន Man Utd ​មួយ​រយៈ​មក​ហើយ ​ដោយ​គ្រាន់​តែ​មិន​ទាន់​ដាក់​ដេញ​ថ្លៃ​ជា​ផ្លូវការ​ប៉ុណ្ណោះ។ តម្លៃ​របស់​ក្លឹប Man Utd ​ដែល​ត្រកូល Glazer ​បាន​ដាក់​លក់​នោះ​គឺ ៤,៥​ពាន់​លាន​ផោន​ឯ​ណោះ។

​គិត​មក​ដល់​ពេល​នេះ ​នៅ​មិន​ទាន់​មាន​ខាង​ណា​បាន​ដាក់​ដេញ​ថ្លៃ​ផ្លូវការ​ទិញ​យក​ក្លឹប Man Utd ​នៅ​ឡើយ​ទេ។ ​ដោយ​មាន​តែ​ពាក្យ​ចរចាម​អារាម​ប៉ុណ្ណោះ ​ក្នុង​នោះ​មាន​សេដ្ឋី​នៅ​អាមេរិក ​អារ៉ាប់ប៊ីសាអូឌីត ​ចិន កាតា ​និង​សិង្ហបុរី ​សុទ្ធ​តែ​ចង់​បាន​ទាំង​អស់។ តែ​ដោយសារ​តម្លៃ​លក់​ខ្ពស់​ពេក ​ទើប​រហូតមក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​អាច​មាន​ការ​ចរចា​គ្នា​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT