• គ្រូ Bayern ​ថា​មាន​សង្ឃឹម​ ៥០-៥០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប៉ះ PSG ​

    ​លោក Julian Nagelsmann ​គ្រូ​បង្វឹក​ក្រុម Bayern Munich ​បាន​អះអាង​ថា​មាន​សង្ឃឹម​ត្រឹម​៥០-៥០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម PSG ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន UEFA Champions League ​នេះ​។

    ​ក្នុង​បទ​សម្ភាសន៍​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ ​លោក Julian Nagelsmann ​បាន​និយាយ​ថា​៖ “ឱកាស​មាន​៥០-៥០ សម្រាប់​ក្រុម​ទាំង​ពីរ។ ​Bayern ​នឹង​ប្រឹង​លេង​ឱ្យ​បាន​ល្អ។ ​ក្ដី​ស្រមៃ​របស់​ខ្ញុំ​មួយ​គឺ​ចង់​ឈ្នះ​ពាន UEFA Champions League ​នេះ​។ ​PSG ​នឹង​មាន​កីឡាករ​ពេញ​ជើង។ Mbappe ​និង Messi ​បាន​ចូល​ហាត់​វិញ​ហើយ ដូច្នេះ​គាត់​នឹង​អាច​ចូល​លេង​។ ពួកគេ​ជា​កីឡាករ​ដែល​បង្ក​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល។ សម្រាប់ Messi ​វិញ ​គាត់​ជា​កីឡាករ​ដែល​ដឹង​ពី​របៀប​លេង​យ៉ាង​ល្អ ​បើ​ទោះ​ជា​គាត់​បាន​ហាត់​តិច​ក៏​ដោយ”។

    ​រំលឹក​ថា​កាល​ពី​ឆ្នាំ​២០១៩-២០២០ ​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ម្ដង​ហើយ​ដែរ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ដោយ​កាល​នោះ Bayern ​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ដោយ​កីឡាករ Kingsley Coman។ នៅ​ពាន​រង្វាន់ Champions League ​នេះ ​ក្រុម Bayern ​គឺ​ជា​ក្រុម​កំណាច​មួយ​ផង​ដែរ ពួកគេ​តែងតែ​ធ្វើ​បាន​ល្អ​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT