លោក Henry ដឹកនាំក្រុម Monaco បរាជ័យទៀតហើយនៅ UEFA Champions League ក្នុងដីខ្លួនឯង ដោយចាញ់ក្រុម Club Bruges ក្នុងលទ្ធផល ០-៤។
Monaco រកបានតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត៤ប្រកួតកន្លងមក។ ស្របពេលចាញ់យប់មិញ ហើយ Atletico Madrid បានយកឈ្នះលើក្រុម Dortmund បាន ២-០ ថែមទៀតនោះ បានធ្វើឱ្យក្រុមដែលដឹកនាំដោយលោក Henry នោះ បានធ្លាក់ដោយស្វ័យប្រវត្តិពីពានរង្វាន់ UEFA Champions League ហើយ ទោះជាសល់២ប្រកួតក្នុងដៃទៀតក៏ដោយ។
បុរសវ័យ៤១ឆ្នាំខាងលើដឹកនាំក្រុម Monaco បាន៥ប្រកួតមកហើយ ប៉ុន្តែមិនទាន់ទទួលបានលទ្ធផលឈ្នះម្ដងណានៅឡើយទេ។ កត្តានេះ បានធ្វើឱ្យអនាគតរបស់លោកនៅក្លឹបបារាំងមួយនេះ កាន់តែមិនច្បាស់ហើយ ព្រោះការដឹកនាំមិនល្អនេះ៕ប្រភពDailyMail