យ៉ាង​មិច​ទេ! PSG ​លេង​ចាញ់ Monaco ៣-១ ​នៅ​លីគ​កំពូល​បារាំង​

​ក្រុម PSG ​ហាក់​ដូចជា​ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុង​ការ​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ ​បន្ទាប់​ពី​បន្ដ​លេង​ចាញ់​ក្រុម Monaco ​ក្នុង​លទ្ធផល ​៣-១ ​នៅ​យប់មិញ​នេះ​។

​Kylian Mbappe ​និង Lionel Messi ​មិន​មាន​វត្តមាន​ប្រកួត​ឱ្យ​ក្រុម PSG ​ទេ​នៅ​យ​ប់មិញ ​ដោយសារ​តែ​ពួកគេ​មាន​បញ្ហា​របួស។ ​ជាក់​ស្ដែង​អវត្ដមាន​កីឡាករ​សំខាន់​២​នាក់​នេះ​ក៏​ឃើញ​ថា​លទ្ធផល​ដែល​ទទួល​បាន​មិន​សម​បំណង​ផង​ដែរ។ PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Monaco ​ក្នុង​លទ្ធផល ​៣-១ ​ឯ​ណោះ ដែល​ជា​រឿង​មិន​នឹក​ស្មាន​ដល់​នោះ​ទេ។ ស្រប​ពេល​ការ​ធ្វើ​មិន​បាន​ល្អ​នេះ​ដែរ ក៏​ទំនង​ជា​មាន​ឥទ្ធិពល​ដល់​ស្មារតី​ក្រុម​ត្រៀម​ប្រកួត​ទល់ Bayern Munich ​នៅ​សប្ដាហ៍​ក្រោយ​នេះ​ផង​ដែរ។

​ងាក​ទៅ​មើល​តាម​នៅ Ligue1 ​វិញ ​ក្រុម PSG ​នៅ​តែ​រក្សា​ខ្លួន​នៅ​កំពូល​តារាង​ដដែល ​ដោយ​មាន​៥៤​ពិន្ទុ​ឆ្លង​កាត់​២៣​ប្រកួត​មក​នេះ។ ស្រប​ពេល​ក្រុម​លេខ​២ Marseille ​មាន​៤៩​ពិន្ទុ ​និង​ក្រុម​លេខ​៣ Monaco ​មាន​៤៧​ពិន្ទុ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT