Arsenal ​បន្ដ​ថយ​ពិន្ទុ ​ក្រោយ​លេង​ស្មើ Brentford ​១-១ ​នៅ Premier League ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បន្ដ​ខាត​បង់​ពិន្ទុ​ទៀត​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Brentford ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ English Premier League​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​កំពូល​តារាង Arsenal ​រក​បាន​គ្រាប់​បាល់​នាំ​មុខ​ទៅ​ហើយ​នៅ​នាទី​៦៦ ​ដោយ​កីឡាករ Trossard ​ប៉ុន្តែ​វា​មិន​បាន​ធ្វើ​ឱ្យ​ពួកគេទទួល​បាន​ជ័យជម្នះ​នោះ​ទេ។ ​នៅ​នាទី​៧៤ ​កីឡាករ Toney ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ទៀត។ ​ដូច្នេះ​ការ​ប្រកួត​នេះ ក្រុម​ទាំង​ពីរ​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​ប៉ុណ្ណោះ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ក្រុម​កាំភ្លើង​ធំ​នៅ​តែ​បន្ដ​ឈរ​កំពូល​តារាង​ដដែល ដោយ​នាំ​មុខ​ទៅ​លើ​ក្រុម​លេខ​២ Man City ​រហូត​ដល់​៦​ពិន្ទុ​ឯ​ណោះ។

​ដោយ​បច្ចុប្បន្ន Arsenal ​នៅ​លេខ​១ ​មាន​៥១​ពិន្ទុ ​ស្រប​ពេល​ក្រុម​លេខ​២ Man City ​វិញ ​មាន​៤៥​ពិន្ទុ។ ​ក្រុម​នៅ​ចំណាត់​ថ្នាក់​លេខ​៣ Man Utd ​មាន​៤៣​ពិន្ទុ។ ​ការ​ប្រជែង​ពាន​នៅ Premier League ​នៅ​តែ​បន្ដ ​ស្រប​ពេល​ក្រុម Arsenal ​ក៏​នឹង​ត្រូវ​ប៉ះ​ក្រុម Man City ​នៅ​សប្ដាហ៍​ក្រោយ​ផង​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT