ធឿន ធារ៉ា ​ឈ្នះ​ខ្សែ​ក្រវ៉ាត់​គុន​ខ្មែរ​ពិភព​លោក ​ក្រោយ​យក​ឈ្នះ​ប្រេស៊ីល​នៅ​ទឹក​៤

​អ្នក​ប្រដាល់​គុន​ខ្មែរ ធឿន ធារ៉ា ​បាន​ឈ្នះ​ខ្សែ​ក្រវ៉ាត់​គុន​ខ្មែរ​ពិភព​លោក International Professional Combat Council (IPCC) ​ហើយ​កាល​ពី​យប់មិញ​នេះ ​ក្រោយ​យក​ឈ្នះ​កីឡាករ​ប្រេស៊ីល Thiago ​នៅ​ត្រឹម​ទឹក​ទី​៤។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​សង្កេត​ឃើញ​ថា​កីឡាករ​ទាំង​ពីរ​មាន​ការ​ដេញ​ដោល​គ្នា ឌឺ​ដង​គ្នា ​មិន​ឈប់​នោះ​ទេ។ រហូត​ដល់​ការ​ប្រកួត​ជាក់​ស្ដែង​វិញ ​ក៏​ឃើញ​ថា ធារ៉ា ​ធ្វើ​បាន​ល្អ​ជាង​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ផង ​និង​មាន​អ្នក​គាំទ្រ​គាំទ្រ​ច្រើន​ផង ធ្វើ​ឱ្យ​រូបគេ​អាច​សម្រេច​ដោល​ដៅ​វាយ​ឈ្នះ​កីឡាករ​ប្រេស៊ីល​បាន។ ដោយ​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​នៅ​ត្រឹម​ទឹក​៤​ប៉ុណ្ណោះ ​ក្រោយ​ពី Thiago ​បែក​ធំ​ពេក។

​ជាមួយ​ការ​ប្រកួត​នេះ​ដែរ ​មាន​អ្នក​ទស្សនា​ដល់​ទៅ​ជាង 300k ​ភ្នែក​អំឡុង​ការ​ប្រកួត។ ដោយ​ក្នុង​នោះ​ក៏​មាន​ជនជាតិ​ថៃ​ច្រើន​ចូល​ទស្សនា ​ហើយ​ក៏​ឃើញ​មាន បូខាវ ​ស្ដេច​ប្រដាល់​ថៃ​ម្នាក់​ផង​ដែរ។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា ​ការ​ប្រកួត​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ពិត​ជា​ល្បីល្បាញ​ខ្លាំង​មែនទែន​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT