Ten Hag ​បាន​ជួប Greenwood ​ហើយ​ដើម្បី​ចរចា​គ្នា​

​លោក Erik ten Hag ​បាន​ហៅ​ខ្សែ​ប្រយុទ្ធ Mason Greenwood ​ទៅ​ជួប​ហើយ​កាល​ពី​ពេល​ថ្មី​ៗ​ដើម្បី​សួរ​នាំ​រឿង​មួយ​ចំនួន​ទាក់ទង​ទៅ​នឹង​អនាគត ​ហើយ​ក៏​ពន្យល់​ពី​និតិ​វិធី​ខ្លះ​ៗ​ដែល​ក្រុម Man Utd ​កំពុង​ធ្វើ​ផង​ដែរ។

Greenwood ​ត្រូវ​បាន​តុលាការ​ទម្លាក់​បទ​ចោទ​អស់​ហើយ ​និង​មាន​សេរី​ភាព​ពេញ​លេញ​វិញ​ផង​ដែរ។ តែ​សម្រាប់​ក្លឹប Man Utd ​វិញ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ។ ​ពួកគេ​បាន​អះអាង​ថា​នឹង​ធ្វើ​ការ​សើប​អង្កេត​ជា​លក្ខណៈ​ផ្ទៃ​ក្នុង​ថែម​ទៀត​សិន ​មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​ម្ដង​ទៀត ​ថា​នឹង​យក​កីឡាករ​អង់គ្លេស​វ័យ​ក្មេង​នេះ ត្រលប់​មក​ចូល​ក្រុម​វិញ​ឬ​យ៉ាង​ណា។

ក្នុង​នោះ​ដែរ Greenwood ​ក៏​មាន​ផ្លូវ​ក្រោយ​ដូច​គ្នា។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​នឹង​ស្វែង​រក​ក្លឹប​នៅ​ប្រទេស​ដទៃ​ឬ​អាស៊ី​លេង​ភ្លាម ប្រសិន​បើ Man Utd ​សម្រេច​បញ្ចប់​កុងត្រា​របស់​គេ។ ស្រប​ពេល​កន្លង​មក​នេះ ​រូបគេ​ក៏​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​កីឡាករ​មាន​សមត្ថភាព​ម្នាក់​ផង​ដែរ ​ហើយ​ថែម​ទាំង​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT