Neymar ​ត្រូវ​អ្នក​ជិត​ខាង​រក​រឿង ដោយសារ​មាន​កម្មវិធី​ជប់លៀង​ច្រើន​ពេក​

​ខ្សែ​ប្រយុទ្ធ Neymar ​ត្រូវ​អ្នក​ជិត​ខាង​រក​រឿង​ដល់​ប៉ូលិស​ក្នុង​តំបន់​ផង ​ក្រោយ​ពី​ផ្ទះ​របស់​គេ​តែងតែ​មាន​កម្មវិធី​ជប់លៀង ​និង​មាន​សំឡេង​រំខាន​ច្រើន​ពេក​។

​ប្រភព​នៅ​បារាំង​បាន​អះអាង​ថា Neymar ​មិន​មាន​ប្រជាប្រិយភាព​ជាមួយ​អ្នក​ជិត​ខាង​របស់​ខ្លួន​នោះ​ទេ។ តាំង​ពី​ផ្ទេរ​ទៅ​លេង​នៅ PSG ​មក កីឡាករ​បារាំង​រូប​នេះ​បាន​ទិញ​ផ្ទះ​វីឡា​កម្រិត​ផ្កាយ​៥​មួយ​ក្នុង​តំបន់​ Yvelynes ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​កណ្ដាល​ក្រុង​បារីស។ ​យ៉ាងណាមិញ ​ការ​ទៅ​រស់​នៅ​កន្លែង​នោះ​ដែរ ​កីឡាករ​ប្រេស៊ីល​ហាក់​មិន​ត្រូវ​ជាមួយ​អ្នក​ជិត​ខាង​ប៉ុន្មាន​នោះ​ទេ ដោយសារ​តែ​គេ​តែង​តែ​បង្ក​ជា​សំឡេង​រំខាន​ច្រើន។ រហូត​ដល់​មាន​អ្នក​ជិត​ខាង​បាន​រាយការណ៍​ទៅ​ប៉ូលិស​ថែម​ទៀត។

ជាក់​ស្ដែង​កាល​ពី​សប្ដាហ៍​មុន​នេះ ​គេ​បាន​ធ្វើ​ពិធី​ជប់លៀង​ខួប​កំណើត​មួយ​និង​បាន​ចាក់​ភ្លេង​ឮ​ខ្លាំង​ៗ​មែនទែន រហូត​ដល់​មាន​អ្នក​ជិតខាង​ទូរសព្ទ​ហៅ​ប៉ូលិស​មក​សម្រួល​ថែម​ទៀត។ ​នៅ​ពេល​ប៉ូលិស​មក​ដល់ គេ​បាន​បន្ថយ​សំឡេង​វិញ ប៉ុន្តែ​ក្រោយ​ពី​ប៉ូលិស​ទៅ​បាត់ ​ការ​ជប់​លៀង​នោះ​បាន​តំឡើង​សំឡេង​ឡើង​វិញ​ដដែល។ ​មាន​កម្មវិធី​ម្ដង​ៗ ​រហូត​ដល់​ម៉ោង​១២​យប់​ឯ​ណោះ ដូច្នេះ​ហើយ​ទើប​គេ​មិន​ចូល​ចិត្ត​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT