Thiago Silva ​ទទួល​បាន​កុងត្រា​ថ្មី​១​ឆ្នាំ​ទៀត​ជាមួយ Chelsea

​ខ្សែ​ការពារ Thiago Silva ​ទទួល​បាន​កុងត្រា​ថ្មី​ចំនួន​១​ឆ្នាំ​ទៀត​ជាមួយ​ក្រុម​តោ​ខៀវ Chelsea ​ក្រោយ​ពី​រួប​គេ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ​ប្រសើរ​ដដែល​នា​រដូវ​កាល​នេះ។

​Silva ​ត្រូវ​ផុត​កុងត្រា​នា​ចប់​រដូវ​កាល​នេះ​ហើយ ប៉ុន្តែ​ដោយសារ​តែ​រូបគេ​នៅ​លេង​បាន​ល្អ ហើយ​ក៏​ចង់​បន្ដ​នៅ​ក្លឹប Chelsea ​ទៀត ​ទើប​ការ​ចរចា​កុងត្រា​ថ្មី​១​ឆ្នាំ​ទៀត​អាច​ដំណើរ​ការ​ទៅ​បាន។ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​នឹង​លេង​នៅ Premier League ​បាន​ដល់​ឆ្នាំ​២០២៤​ខាង​មុខ។ ខណៈ​ដែល​វ័យ​បច្ចុប្បន្ន​ដល់​៣៨​ឆ្នាំ​ទៅ​ហើយ ​គេ​ក៏​អាច​នឹង​ពិចារណា​ផង​ដែរ​ក្នុង​ការ​ចូល​និវត្តន៍​នៅ​ពេល​អស់​កុងត្រា​ជាមួយ​ក្រុម Chelsea ​នេះ​។

​ក្លឹប​តោ​ខៀវ Chelsea ​បាន​ចេញ​លិខិត​បែប​នេះ​ថា​៖ “គាត់​ជា​កីឡាករ​មាន​ទេព​កោសល្យ គាត់​បាន​បង្ហាញ​វា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ទាំង​នៅ​ក្លឹប​និង​នៅ​ជម្រើស​ជាតិ។ បទ​ពិសោធ គុណភាព​និង​ភាព​ជា​អ្នក​ដឹក​នាំ​របស់​គាត់ គឺ​ជា​អ្វី​ដែល​ក្រុម​របស់​យើង​ចង់​បាន​នៅ​ពេល​ខាង​មុខ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT