ក្លឹប Manchester City អាចនឹងត្រូវពិន័យពីខាង Financial Fair Play របស់ UEFA បន្ទាប់ពីគេរកឃើញថាក្លឹបនេះបានលក់សិទ្ធរូបថតឱ្យទៅស្ថាប័នទី៣ យ៉ាងសម្ងាត់ដើម្បីគេចពន្ធ។
Longbow ជាឈ្មោះកម្មវិធីមួយដែលខាងក្រុម Man City បង្កើតឡើង ដើម្បីលក់រូបថត ដោយមិនបាច់ឆ្លងកាត់ស្ថាប័នអន្តរជាតិណាឡើយ។ ការធ្វើដូច្នេះ គឺពួកគេមិនចាំបាច់ចែករំលែកប្រាក់ដែលទទួលបានទៅខាងណាទេ ពោលគឺកម្មវិធីនេះ ក្រុម Man City លក់បាន យកខ្លួនឯងទាំងអស់តែម្ដង។ ការធ្វើដូច្នេះ គឺខុសច្បាប់ពីខាង Financial Fair Play បានចែង ដូច្នេះហើយ ពួកគេអាចនឹងប្រឈមជាមួយការដាក់ពិន័យជាក់ជាមិនខាន។
Financial Fair Play បានចែងថា រាល់សិទ្ធនៃការលក់រូបថតទាំងអស់ ត្រូវឆ្លងកាត់ពួកគេសិន។ សួម្បីតែកីឡាករផ្ទាល់ ក៏មិនអាចចេញទៅថតឬផ្សាយពាណិជ្ជកម្មអ្វីដែលមិនបានសុំពីខាងFinancial Fair Play បានឡើយ៕ប្រភពDailyMail