Carragher ៖​ទទួល​ស្គាល់​ថា​ខ្លួន​គិត​ខុស ​ចំពោះ ​Martinez

​លោក ​Jamie Carragher ​ដែល​ធ្លាប់​រិះគន់​ទៅ​លើ​ខ្សែ​ការពារ Lisandro Martinez ​បាន​ចេញ​មុខ​មក​ទទួល​ស្គាល់​ថា​ការ​គិត​របស់​ខ្លួន​ខុស​ទាំង​ស្រង់​តែ​ម្ដង។

​នៅ​ពេល Manchester United ​ទិញ Martinez ​មក ​លោក Carragher ​ដែល​ជា​អតីត​កីឡាករ Liverpool ​បាន​រិះគន់​ថា​រូបគេ​មាន​កម្ពស់​ទាប​ពេក​មិន​សម​ធ្វើ​ជា​ខ្សែ​ការពារ​នោះ​ទេ។ ​តែ​គ្រប់​យ៉ាង​មិន​ដូច​ការ​គិត​នោះ​ទេ ​ជាក់​ស្ដែង​នៅ​រដូវ​កាល​នេះ​ខ្សែ​ការពារ​អាហ្សង់ទីន​រូប​នេះ​ធ្វើ​បាន​ល្អ​ណាស់ ​និង​ក្លាយ​ជា​កីឡាករ​ម្នាក់​ដែល​បាន​ជួយ​ក្រុម Man Utd ​យ៉ាង​ច្រើន និង​មិន​អាច​ខ្វះ​បាន​នោះ​ទេ។

​ក្រោយ​ពី​ឃើញ​ការ​លេង​ដ៏​ល្អ​នេះ​ហើយ ទើប​បាន​ជា​ពេល​នេះ Carragher ​និយាយ​ថា​៖ “គាត់​ជា​ផ្នែក​សំខាន់​មួយ​សម្រាប់​ជួយ​ក្នុង​ក្រុម Man Utd ​។ ​មាន​ការ​ប្រកួត​ជា​ច្រើន ដែល​គាត់​ជា​អ្នក​ជួយ​ក្រុម​ឱ្យ​ឈ្នះ។ ​គាត់​ជា​កីឡាករ​ល្អ​ម្នាក់ ​ហើយ​ពិត​ជា​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។ ​ខ្ញុំ​ពិត​ជា​គិត​ខុស ​កម្ពស់​មិន​មែន​ជា​បញ្ហា​សម្រាប់​គាត់​ក្នុង​ការ​លេង​ឱ្យ​ដល់​កម្រិត​កំពូល​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT