PSG ធ្វើគ្រប់យ៉ាងដើម្បីឱ្យ Kylian Mbappe អាចលេង UCL ទល់នឹង Bayern Munich បាន

យោងតាមកាសែតអាល្លឺម៉ង់ BILD បានឱ្យដឹងថា Paris Saint-Germain (PSG) នៅតែសង្ឃឹមថានឹងអាចដាក់ Kylian Mbappe លេងការប្រកួត UEFA Champions League របស់ពួកគេជាមួយនឹងក្រុម Bayern Munich ខណៈក្រុមយក្សរបស់ទ្វីបអឺរ៉ុបទាំងពីរគ្រោងនឹងជួបគ្នាក្នុងជុំទី១៦ នៃការប្រកួតនេះ។
ជើងទីមួយនឹងធ្វើឡើងនៅ Parc des Princes នៅថ្ងៃទី១៤ ខែកុម្ភៈ។ ថ្មីៗនេះក្លឹបបានប្រកាសថា Mbappe នឹងមិនមានវត្តមានសម្រាប់ការប្រកួតនេះទេ បន្ទាប់ពីរងរបួសក្នុងបរាជ័យក្នុងការប្រកួត Ligue 1 ទល់នឹង Montpellier នៅថ្ងៃទី១ ខែកុម្ភៈ។យ៉ាង​ណា​មិញ របាយការណ៍​ខាង​លើ​បាន​បង្ហាញ​ថា​ក្លឹប​ប៉ារីស​កំពុង​ធ្វើ​ការយ៉ាងខ្លាំង ​ដើម្បី​ធ្វើ​ឲ្យ​តារា​ឆ្នើម​សញ្ជាតិ​បារាំង​រូប​នេះ​អាច​លេង​បាន។ ខណៈពេលដែលវានឹងពិបាកក្នុងការអាចឲ្យម្ចាស់ស្បែកជើងមាស FIFA World Cup ២០២២ រូបនេះអាចចាប់ផ្តើមដំបូងបាន ប៉ុន្តែពួកគេសង្ឃឹមថានឹងម្ចាស់អាវលេខ 7 យ៉ាងហោចណាស់អាចលេងក្នុងនាមជាកីឡាករជំនួស៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT