• ៤​ប្រទេស​នៅ​ឡាទីន ​រួម​គ្នា​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2030 ​

    ​ប្រទេស​៤​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង ​បាន​សម្រេច​ចិត្ត​ដេញ​ថ្លៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍ World Cup 2030 ​ក្រោយ​ពី​មាន​ការ​ដាក់​ដេញ​ថ្លៃ​ជា​ច្រើន​ពី​តាម​បណ្ដា​ប្រទេស​នានា។

    ​FIFA ​នៅ​មិន​ទាន់​សម្រេច​បាន​នៅ​ឡើយ​ទេ ​ថា​ប្រទេស​ណា​នឹង​ត្រូវ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត World Cup ​នៅ​ឆ្នាំ​២០៣០​ខាង​មុខ។ ​ខណៈ​ដែល​នៅ​ឆ្នាំ​២០២៦ ​មាន​ប្រទេស​៣​នឹង​ធ្វើ​ជា​ម្ចាស់​សហ​ម្ចាស់​ផ្ទះ​គឺ​អាមេរិក ​កាដាណា ​និង​មិចសិកូ។ ​ដោយសារ​តែ​ចំនួន​ក្រុម​កើន​ដល់​៤៨ ដូច្នេះ​ហើយ​ទើប​ការ​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​គឺ​ជា​រឿង​ល្អ​បំផុត​ហើយ ព្រោះ​ការ​ប្រកួត​ក៏​មាន​ច្រើន​ដូច​គ្នា។ ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង​ដែល​ចង់​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ World Cup 2030 ​នោះ​រួម​មាន អាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ ​និង​អ៊ុយរុយហ្គាយ។ ការដេញថ្លៃ នឹងត្រូវធ្វើឡើងនៅខែ​មិថុនា​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ហើយ។

    ​ដោយ​ការ​ដេញ​ថ្លៃ​នេះ​ដែរ ​ក៏​ក្នុង​គោល​បំណង​នៃ​ការ​ប្រារព្ធ​ពិធី​ខួប​១០០​ឆ្នាំ​នេះ​ព្រឹត្តិការណ៍ World Cup ​ផង​ដែរ។ ពោល​គឺ​នៅ​ឆ្នាំ​១៩៣០ ​ការ​ប្រកួត​បាល់ទាត់​ពាន​ World Cup ​ចាប់​កំណើត​ឡើង ​ដោយ​ប្រទេស​អ៊ុយរុយហ្គាយ​កាល​នោះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT