Ten Hag ​ថា​មាន​មោទកភាព​ចំពោះ​ការ​ត្រលប់​មក​វិញ​របស់ Sancho​

​លោក Erik ten Hag ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​ជា​ខ្លាំង ចំពោះ​ការ​ត្រលប់​មក​វិញ​របស់​ខ្សែ​ប្រយុទ្ធ Jadon Sancho ។

​នៅ​យប់មិញ​នេះ ​ក្រុម Man Utd ​លេង​ស្មើ​ជាមួយ​ក្រុម Leeds United ​ក្នុង​លទ្ធផល ២-២ ​ដោយ​ការ​វាយ​បក​តាម​ស្មើ​បាន​វិញ​នោះ​ក៏​មាន​១​គ្រាប់​ចេញ​ពី Sancho ​ផង​ដែរ។ ​ការ​បង្ហាញ​ទម្រង់​លេង​ល្អ​ឡើង​វិញ​ក្រោយ​ពី​ទៅ​ហ្វឹកហាត់​ជា​ច្រើន​សប្ដាហ៍​នេះ ​បាន​ធ្វើ​ឱ្យ Ten Hag ​សប្បាយ​ចិត្ត ​និង​មាន​មោទកភាព​ចំពោះ​ការ​ធ្វើ​បាន​របស់ Sancho ​មែនទែន។

​អ្នក​ចាត់ការ​ខាង​លើ​បាន​និយាយ​ថា​៖ “គាត់​បាន​បង្ហាញ​ពី​ទម្រង់​លេង​ល្អ​មក​វិញ។ ​ខ្ញុំ​មាន​មោទកភាព​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ។ ខ្ញុំ​គាំទ្រ​គាត់ ​និង​គ្រូ​បង្វឹក​របស់​យើង​សុទ្ធ​តែ​គាំទ្រ​គាត់។ គាត់​បាន​កែប្រែ​ខ្លួន​ឯង ​ហើយ​នេះ​ជា​អ្វី​ដែល​គាត់​បាន​ធ្វើ​និង​តាំង​ចិត្ត។ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​គាត់​អាច​លេង​បាន​ល្អ​ឡើង​វិញ ​និង​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT