Real Madrid ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន FIFA Club World Cup ​ហើយ​

​ក្រុម Real Madrid ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ FIFA Club World Cup ​ហើយ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម Al Ahly ​បាន​ក្នុង​លទ្ធផល ​៤-១។

​ក្រុម​របស់​លោក Carlo Ancelotti ​ពិត​ជា​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ​ហើយ​លោក​ក៏​បាន​ដាក់​កីឡាករ​ពេញ​ជើង​ផង​ដែរ​ក្នុង​ការ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ក្រុម​ជើង​ឯក​នៅ​ទ្វីប​អឺរ៉ុប​មួយ​នេះ ចង់​បាន​ពាន FIFA Club World Cup ​ត្រលប់​ទៅ​អេស្ប៉ាញ​វិញ ព្រោះ​នេះ​ជា​ពាន​រង្វាន់​ធំ​មួយ​ផង​ដែរ​កម្រិត FIFA ​ទៅ​ហើយ។ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៏​ចុង​សប្ដាហ៍​នេះ ​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Al Hilal ។

Real Madrid ​សង្ឃឹម​ថា​នឹង​ទទួល​បាន​ពាន​រង្វាន់​មួយ​នេះ ​ស្រប​ពេល​ពួកគេ​ធ្វើ​មិន​សូវ​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ​នៅ​ក្របខណ្ឌ La Liga ។ ខណៈ​ដែល​នៅ​ពាន​រង្វាន់ UEFA Champions League ​វិញ ​ក្រុម​មួយ​នេះ​ក៏​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Liverpool ថែម​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT