Ten Hag៖ Man Utd ​ត្រូវ​តែ​ឈ្នះ ​ទោះ​អត់​មាន Casemiro ​

​លោក Erik ten Hag ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United ​បាន​អះអាង​ថា​ក្រុម​ត្រូវ​តែ​ឈ្នះ ​បើ​ទោះ​ជា​អវត្តមាន​កីឡាករ Casemiro ​យ៉ាង​ណា​ក៏​ដោយ។

​ដោយសារ​តែ​ទទួល​បាន​កាត​ក្រហម​ទល់ Crystal Palace ​បាន​ធ្វើ​ឱ្យ Casemiro ​ត្រូវ​អវត្តមាន​រហូត​ដល់​ទៅ​៣​ប្រកួត​ឯ​ណោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​បើ​តាម​លោក Ten Hag ​អ្នក​ចាត់ការ​ក្រុម​បាន​ចេញ​មុខ​មក​អះអាង​ថា​ទោះ​ជា​អវត្ដមាន​កីឡាករ​សំខាន់​នេះ​ក្ដី ប៉ុន្តែ​ក្រុម​ត្រូវ​តែ​ឈ្នះ​ឱ្យ​បាន​ដដែល​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Leeds United ​ក្នុង​ពាន​រង្វាន់ Premier League ​ខាង​មុខ​នេះ​។

​លោក Ten Hag ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​អាច​យក​រឿង Casemiro ឬ Martial ​អវត្តមាន​មក​និយាយ​បាន​ទេ។ Man Utd ​ត្រូវ​តែ​ឈ្នះ។ ​កីឡាករ Man Utd ​ទាំង​អស់​សុទ្ធ​តែ​មាន​សមត្ថភាព ​ពួកគេ​នឹង​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​នៅ​ប្រកួត​ខាង​មុខ​នេះ។ យើង​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត ទោះ​ជា​កីឡាករ​ណា​ចូល​លេង​នៅ​លើ​ទីលាន​ក៏​ដោយ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT