ទឹក​ចិត្ត! Ronaldo ​ចូល​រួម​ចំណែក​ជួយ​រក​ប្រាក់​ជួយ​ប្រជាជន​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ទួរគី

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​និង​អតីត​មិត្ត​រួម​ក្រុម​នៅ Juventus ​បាន​នាំ​គ្នា​បង្កើត​ជា​កម្មវិធី​ដេញ​ថ្លៃ​អាវ​មួយ ដែល​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក​ប្រាក់​ជួយ​ដល់​ប្រជាជន​រង​គ្រោះ​រញ្ជួយ​ដី​នៅ​ប្រទេស​ទួរគី។

​Merih Demiral ​កីឡាករ​សញ្ជាតិ​ទួរគី ​និង​ធ្លាប់​ជា​មិត្ត​រួម​ក្រុម Ronaldo ​កាល​លេង​នៅ Juventus ​បាន​ប្រកាស​ថា​៖ “ខ្ញុំ​បាន​និយាយ​ជាមួយ Cristiano Ronaldo ​។ ​គាត់​បាន​និយាយ​ថា​គាត់​ពិត​ជា​ពិបាក​ចិត្ត​និង​សោកសៅ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទួរគី។ យើង​បាន​ធ្វើ​ការ​ដាក់​ដេញ​ថ្លៃ​អាវ​ដែល​មាន​សាញ៉េ​របស់​គាត់។ ហើយ​ប្រាក់​ដែល​នឹង​បាន​ពី​ការ​លក់ ​នឹង​យក​ទៅ​ជួយ​ដល់​ជន​រង​គ្រោះ​រញ្ជួយ​ដី​ទាំង​អស់”។

​មិន​ត្រឹម​តែ Ronaldo ​ម្នាក់​ទេ ​មាន​កីឡាករ​ច្រើន​នាក់​ទៀត​សុទ្ធ​តែ​បង្កើត​ជា​គម្រោង​ដើម្បី​ស្វែង​រក​ប្រាក់​ជួយ​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ទាំង​អស់។ ​ដោយ​គ្រោះ​រញ្ជួយ​ដី​កើត​ឡើង​នៅ​ប្រទេស​ទួរគី ​និង​សេរី ​បាន​សម្លាប់​មនុស្ស​ជិត​១​ម៉ឺន​នាក់​ទៅ​ហើយ។ ជាក់​ស្ដែង​នៅ​ទួរគី ​រក​ឃើញ​អ្នក​ស្លាប់​ជិត​៦​ពាន់​នាក់​ហើយ ​និង​នៅ​សេរី ​មាន​អ្នក​ស្លាប់​ជិត​២​ពាន់​នាក់​ទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT