Kylian Mbappe អាចនឹងដាក់សំណើផ្ទេរ ប្រសិនបើ PSG ធ្លាក់ចេញពី UCL ក្រោមថ្វីដៃ Bayern Munich

តារាឆ្នើមរបស់ក្លឹប Paris Saint-Germain (PSG) កីឡាករ Kylian Mbappe អាចនឹងដាក់សំណើផ្ទេរ ប្រសិនបើក្លឹបយក្សរបស់បារាំងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមដៃក្លឹប Bayern Munich នេះបើយោងតាម ​​Marca។
ថ្វីត្បិតតែពួកគេចំណាយអស់ជាច្រើនឆ្នាំក្នុងការកសាងក្រុមដែលមានភាពល្បីល្បាញក៏ដោយ ការប្រកួត Champions League គឺជាពានរង្វាន់ដែលពួកគេតែងតែបរាជ័យក្នុងការឈ្នះវា។

PSG ទើបតែអាចឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងក្លឹបកំពូលនៅអឺរ៉ុបម្តងក្នុងឆ្នាំ ២០២០ នៅពេលដែលពួកគេបានចាញ់ Bayern Munich។ដូចដែលបានរាយការណ៍ដោយកាសែតអេស្ប៉ាញ Marca តារាឆ្នើមរបស់បារាំង Kylian Mbappe អាចនឹងដាក់សំណើផ្ទេរប្រសិនបើក្រុមរបស់ Christophe Galtier ត្រូវបានធ្លាក់ក្រោមដៃរបស់ Bayern Munich។

PSG នឹងត្រូវតទល់ដោយគ្មានតារាឆ្នើមសម្រាប់ជើងទីមួយនៅ Parc des Princes នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ខណៈដែលគាត់ត្រូវអវត្តមានដោយសាររបួសភ្លៅ។

ទោះបីជាយ៉ាងណាក៏ដោយ Mbappe អាចនឹងត្រលប់មកទាន់ពេលសម្រាប់ការប្រកួតជើ់ងទីពីរនៅ Allianz Arena នៅថ្ងៃទី៨ ខែមីនា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT