ខ្សែបម្រើ Sergio Busquets អាចនឹងចាកចេញពីក្លឹប FC Barcleona នារដូវក្ដៅនេះ ក្រោយពីការចរចាលក្ខខណ្ឌមួយចំនួនមិនទាន់ជោគជ័យ។
Busquets ត្រូវបានគេរាយការណ៍ថាចង់បានតម្លៃខ្លួនថ្លៃជាងបច្ចុប្បន្ននេះ ដោយសារតែរូបគេជាកីឡាករម្នាក់ដែលសំខាន់សម្រាប់ក្រុម។ យ៉ាងណាមិញ ការចង់បាននេះ ខាងក្លឹបមិនទាន់យល់ព្រមនោះទេ មួយវិញទៀតពួកគេក៏កំពុងតែតាមទិញកីឡាករច្រើនទៀតមករួមក្រុមផងដែរ។ ជាមួយការទាមទារប្រាក់ឈ្នួលខ្ពស់ ក្លឹប Manchester City របស់លោក Pep ក៏កំពុងតែទាក់ទងទិញដែរ ប្រសិនបើរូបគេចង់ចាកចេញ នោះលោក Pep ពេញចិត្តនឹងទទួល។
ចំពោះរឿងចាកចេញរបស់ Sergio Busquets កីឡាករ Iniesta បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមិនដឹងរឿងផ្ទាល់ខ្លួនយ៉ាងណាទេ ប៉ុន្តែវាមិនមែនជារឿងល្អឡើយ ក្នុងការឱ្យគាត់ចាកចេញពីក្លឹបនេះ។ គាត់នៅមានសមត្ថភាពលេងល្អច្រើនឆ្នាំទៀត ហើយខ្ញុំជឿជាក់ថាគាត់សក្ដិសមបំផុតសម្រាប់ក្លឹប FC Barcelona ”៕ប្រភព៖ MARCA