“អ្នកនឹងមិនមានលុយច្រើនដូចខ្ញុំទេ” – Vinicus Jr ចំអកឲ្យខ្សែការពារ Mallorca

Vinicius Junior គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ក្នុងការចាញ់ ១-០ របស់ Real Madrid ទល់នឹង RCD Mallorca កាលពីថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ។
គ្រាប់​បាល់​ចូល​ទី​ខ្លួនឯងរបស់ Nacho នៅ​ដើម​តង់​ទី​មួយ​បាន​ផ្តល់​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ទាំង​អស់ គឺ​បី​ពិន្ទុ។ ប៉ុន្តែ Vinicius គឺជាចំណុចស្នូលនៃការយកចិត្តទុកដាក់ពីខ្សែការពាររបស់ក្រុមម្ចាស់ផ្ទះ ខណៈដែលគាត់ត្រូវបានពិន័យសរុបចំនួន ១០ដងក្នុងអំឡុងពេលប្រកួត។

Pablo Maffeo និង Antonio Raillo ស្ថិត​ក្នុង​ចំណោម​កីឡាករ​ដែល​អាច​ទប់​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីលនេះបាន។ យោងតាម ​​El Chiringuito កីឡាករ Vinicius បានប្រាប់ក្រុមអេស្ប៉ាញថា ពួកគេ “អាក្រក់ណាស់” នៅក្នុងអ្វីដែលប្រហែលជាសំដៅទៅលើសមត្ថភាពរបស់ពួកគេនៅលើទីលាន។
គាត់ក៏បានប្រាប់ពួកគេទៀតថា៖

“នៅពេលអ្នកឈប់លេងបាល់ទាត់ អ្នកនឹងត្រូវស្វែងរកការងារផ្សេងទៀតធ្វើ ព្រោះអ្នកនឹងមិនមានលុយច្រើនដូចខ្ញុំនោះទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT