• Man Utd ​ដាក់ Maguire ​និង Martial ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ​រដូវ​កាល​ក្រោយ​

    ​ក្លឹប​បិសាច​ក្រហម Manchester United ​បាន​ដាក់​ខ្សែ​ការពារ Harry Maguire ​និង Anthony Martial ​ក្នុង​បញ្ជី​ត្រូវ​លក់​ចេញ​នៅ​រដូវ​កាល​ក្រោយ​នេះ​ហើយ។

    ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ Erik ten Hag ​ក្រុម​បិសាច​ក្រហម Man Utd ​មាន​ការ​កែប្រែ​ច្រើន។ ជាក់​ស្ដែង​ប្រធាន​ក្រុម Maguire ​ដែល​តែងតែ​បាន​លេង​ជាប់​រហូត​នោះ ​ឥឡូវ​មិន​អាច​លេង​ជម្រើស​ដំបូង​នោះ​ទេ ​ហើយ​ក៏​ត្រៀម​នឹង​ចាកចេញ​ផង​ដែរ។ ​ប្រភព​ជា​ច្រើន​អះអាង​ថា​កីឡាករ​អង់គ្លេស​រូប​នេះ​នឹង​ត្រូវ​ដាក់​លក់​ចេញ​នៅ​ចប់​រដូវ​កាល​នេះ​ហើយ។ ​មិន​ត្រឹម​តែ​គេ​នោះ ​ខ្សែ​ប្រយុទ្ធ​ម្នាក់​ទៀត Martial ​ក៏​ត្រូវ​បាន​ដាក់​លក់​ចេញ​ដូច​គ្នា។

    ​លោក Ten Hag ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ថ្មី ឬ​អាច​និយាយ​ថា​ចង់​បាន​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម​បន្ថែម​ទៀត​នៅ​រដូវ​កាល​ក្រោយ។ ខណៈ​ដែល​កីឡាករ​ដែល​មិន​ស្ថិត​ក្នុង​គម្រោង ​នឹង​ត្រូវ​ដាក់​លក់​ចេញ​វិញ​ហើយ។ ​ក្នុង​នោះ ​សមាជិក​ក្នុង​ក្រុម​ដទៃ​ទៀត ដែល​មិន​សូវ​បាន​លេង​ក៏​ទំនង​ជា​នឹង​ត្រូវ​ចាកចេញ​ដូច​គ្នា ព្រោះ​តាម​គម្រោង​របស់​លោក Ten Hag ​គឺ​លោក​ចង់​កសាង​ក្រុម​មួយ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​តែ​ម្ដង៕

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT