CTS Sports ចុះប្រគល់ឈុតសំលៀកបំពាក់ដល់ក្រុមមិត្តកីឡា

តាម​រយៈ​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈាន​មុខ​គេ​នៅ​កម្ពុជា 2MBET ថ្មីៗ​នេះ តំណាង​ក្រុម​ការងារ CTS Sports បាន​ចុះ​ទៅ​ផ្តល់​ជូន​ឈុត​សំលៀក​បំពាក់ ឧបត្ថម្ភ​ដល់​ក្រុម​បាល់ទាត់មិត្តកីឡា។ នេះ​ជា​ការ​ផ្តល់​ជូន​ឥត​គិត​ថ្លៃ សម្រាប់​ក្រុម​បាល់ទាត់​ឈុត​តូច​ក្រៅ​អាជីព ជា​ពិសេស​ផ្តល់​អាទិភាព​ដល់​ក្រុម​ដែល​មាន​ការ​ខ្វះខាត​ពិត​ប្រាកដ នៅ​ទូទាំង​បណ្តា​រាជធានី/ខេត្ត។

មិត្តកីឡា ជាក្រុម​មាន​មូលដ្ឋាន​ស្ថិតនៅរាជធានីភ្នំពេញ បង្កើតឡើងនៅខែមេសា ឆ្នាំ ២០១៩ រួចមានសមាជិកសរុប ៦៨ នាក់ ដែលពាក់កណ្តាលនៃសមាជិកបានចូលរួមប្រកួតជាប់លាប់ ហើយក្រុមខាងលើកន្លងមកក៏មានប្រវត្តិធ្លាប់ចូលរួមនៅពានរង្វាន់នានា ដូច Soccer League លើកទី ៦ ក្នុងឆ្នាំ ២០២៣ ក៏ដូចជាពានរង្វាន់ Ganzberg Cup ជាដើម។ តំណាងក្រុម បានលើកឡើងយ៉ាងដូច្នោះថា៖

យើងចង់ឲ្យយុវជននាំគ្នាចូលរួមលេងកីឡា ជៀសវាងការសេបគ្រឿងញៀន និងប្រព្រឹត្តិទង្វើដែលសង្គមស្អប់ខ្ពើម ហើយបាល់ទាត់ មិនត្រឹមតែជាការលេងដើម្បីទទួលបានសុខភាពល្អប៉ុណ្ណោះទេ ទៀតសោតក៏បង្កើតទំនាក់ទំនងរវាងកីឡាករក្នុងក្រុម ក៏ដូចជា ជាមួយកីឡាករនៃក្រុមដទៃ ជារួមវារាប់បានជាស្ពានមួយជួយឲ្យបុគ្គលនិងបុគ្គលអាចធ្វើការរួមគ្នា ក៏ដូចជាឈានដល់ការជួយការងារសង្គមថែមទៀតផង។

ចំណែកឆន្ទៈរបស់ក្រុម គឺចង់វិវត្តទៅជាក្រុមដ៏រឹងមាំមួយនៅពេលអនាគត ហើយបង្កើនការហ្វឹកហាត់ជាប់លាប់ និងផ្តល់ឱកាសដល់យុវជនជំនាន់ក្រោយឲ្យបានចូលរួមជាមួយពួកយើងនៅការប្រកួតពានរង្វាន់ផ្លូវការនានា។

ប្រធានក្រុមខាងលើ ក៏បានផ្ញើសារទៅក្រុមហ៊ុនឧបត្ថម្ភ 2MBET បែបនេះ៖

តាមរយៈសកម្មភាពនៃការចែកជូនឯកសណ្ឋានកន្លងមក មិនថាតែសម្រាប់ក្រុមខ្ញុំផ្ទាល់ និងក្រុមដទៃ បានសបង្ហាញអំពីការលះបង់ខ្ពស់ ចំពោះវិស័យកីឡារបស់ក្រុមហ៊ុន 2MBET យើងទាំងអស់គ្នា សូមជូនពរក្រុមហ៊ុនឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឆ្នាំថ្មីនេះ និងជួបតែពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ‘មិត្តបង្កើតកីឡា កីឡាបង្កើតមិត្ត’៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT