តិច​អត់​ដឹង! Napoli ​ឈរ​កំពូល​តារាង​ Serie A ​ដាច់​ក្រុម​លេខ​២ ​ដល់​ទៅ១៣ពិន្ទុ​

​ក្រុម Napoli ​នៅ​រដូវ​កាល​នេះ​ក្នុង​លីគ​កំពូល​អ៊ីតាលី Serie A ​ហាក់​ដូចជា​គ្មាន​គូ​ប្រៀប​ទៀត​នោះ​ទេ ​ក្រោយ​ពី​ពួកគេ​ឈរ​កំពូល​តារាង​ដាច់​១២​ពិន្ទុ​ទៅ​ហើយ។

​Napoli ​ហាក់​ដូចជា​គ្មាន​គូ​ប្រជែង​នោះ​ទេ ​ក្រោយ​ពី​ក្លឹប​នៅ Serie A ​ទាំង​អស់​ហាក់​លេង​មិន​សូវ​បាន​ល្អ​នោះ​ទេ។ ងាក​ទៅ​មើល Juventus ​ដែល​កាត់​១៥​ពិន្ទុ​មក​ទៀត ​បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​ទៅ​ពាក់​កណ្ដាល​តារាង​ឯ​ណោះ ​មិន​អាច​ងើប​មក​តវ៉ា​ឬ​ប្រជែង​អ្វី​ឡើយ។ ​ស្រប​ពេល​ក្រុម​ដទៃ​ទៀត AC Milan , Inter Milan ​ក៏​មាន​ឈ្នះ មាន​ចាញ់​ទៀត។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​នៅ​រដូវ​កាល​នេះ Napoli ​ស្ទើរ​តែ​រក​គូ​ប្រជែង​ក្នុង​លីគ​លែង​មាន​ទៅ​ហើយ។

​ខ្សែ​ប្រយុទ្ធ Osimhen ​របស់​ក្រុម Napoli ​ក៏​កំពុង​ឈរ​នៅ​កំពូល​តារាង​ថែម​ទៀត ​មាន​១៦​គ្រាប់​ទៅ​ហើយ។ ​នេះ​ស​បញ្ជាក់​ថា​ក្រុម Napoli ​កំពុង​ពេញ​ជើង​ល្អ ​និង​លេង​សហការ​គ្នា​មែនទែន​ហើយ។ ពួកគេ​អាច​នឹង​លើក​ពាន​មុន​បញ្ចប់​រដូវ​កាល​ថែម​ទៀត ប្រសិន​បើ​ក្រុម​គូ​ប្រជែង​បន្ដ​ធ្វើ​មិន​បាន​ល្អ​បែប​នេះ​ទៀត ព្រោះ​គម្លាត​១៣​ពិន្ទុ​ពិត​ជា​ច្រើន​ខ្លាំង​មែទទែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT