Chelsea កំពុងប្រជែងយ៉ាងខ្លាំងក្នុងការតែងតាំងអតីតអ្នកចាត់ការក្លឹប Barcelona

Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​ជំហរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រជែង​ដើម្បី​តែងតាំង​អតីត​អ្នកចាត់ការ​ក្លឹប Barcelona លោក Luis Enrique។ វាកើតឡើងនៅពេលដែលសម្ពាធកំពុងកើនឡើងលើគ្រូបង្វឹកក្រុមតោខៀវលោក Graham Potter។
គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ​បាន​ស្នង​តំណែង Thomas Tuchel ង​ការ​ដឹកនាំ​នៅ Stamford Bridge កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន។ ថ្វីត្បិតតែមានការចាប់ផ្តើមដ៏ជោគជ័យក៏ដោយ ក៏ក្រុមរបស់លោកបានធ្លាក់ចុះ ដោយឈរនៅលេខរៀងទីប្រាំបួនក្នុងលីគ ដោយចាញ់ ៧ដងក្នុងចំណោម ២១ប្រកួត។

ការធ្លាក់ចុះចុងក្រោយបំផុតរបស់ Chelsea គឺការស្មើដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីជាមួយនឹងក្រុម Fulham នៅក្នុងផ្ទះកាលពីថ្ងៃសុក្រ ទី៣ ខែកុម្ភៈ។យោងតាម ​​Fichajes ក្រុមតោខៀវបានខិតខំយ៉ាងខ្លាំងក្នុងការប្រជែងដើម្បីតែងតាំងលោក Enrique។ ទោះជាយ៉ាងណាក៏ដោយ Atletico Madrid គឺជាក្លឹបដែលត្រូវបានគេចាត់ទុកថាពេញចិត្តក្នុងការទាក់ទាញអតីតអ្នកចាត់ការក្លឹប Barcelona មកកាន់ Wanda Metropolitano ផងដែរ។

គ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះបានចាកចេញពីការដឹកនាំក្រុម ចាប់តាំងពីខែធ្នូឆ្នាំមុន បន្ទាប់ពីគាត់ត្រូវបានបញ្ចប់តំណែងពីតួនាទីជាអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ។ ក្រោយអេស្ប៉ាញបានធ្លាបក់ចេញពី World Cup ២០២២ យ៉ាងខកចិត្ត ដោយចាញ់ម៉ារ៉ុកក្នុងលទ្ធផល ៣-០ ដោយបាល់ប៉េណាល់ទីក្នុងវគ្គ ១៦ក្រុមចុងក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT