ក្រុម Napoli លេងបានត្រឹមស្មើជាមួយក្រុម PSG ១-១ ប៉ុណ្ណោះ នាការប្រកួតយប់មិញនេះ ប៉ុន្តែជាសំណាងមួយក្រុម Liverpool លេងចាញ់ Red Stars ទើបធ្វើឱ្យក្រុម Napoli ឡើងកំពូលតារាងវិញ។
Juan Bernat រកបាន១គ្រាប់មុនឱ្យក្រុម PSG នៅចុងតង់ទី១។ ប៉ុន្តែ១គ្រាប់នោះ មិនអាចធានាជ័យជម្នះ៣ពិន្ទុឡើយ ព្រោះថា Insigne របស់ក្រុម Napoli រកបាន១គ្រាប់តាមស្មើវិញដែរ នៅនាទី៦២ ដោយបាល់ប៉េណាល់ទី។ ចប់ការប្រកួតក្រុមទាំងពីរខាងលើនៅតែមិនអាចកាត់ក្ដីយកឈ្នះចាញ់ដដែល ក្រោយប៉ះគ្នា២ជើង ស្មើទាំងពីរជើង។
ការបាន១ពិន្ទុនេះ ធ្វើឱ្យ Napoli ហក់ឡើងកំពូលតារាងវិញហើយ ដោយមាន៦ពិន្ទុ ស្មើ Liverpool ដែរ ប៉ុន្តែឈរលេខ១ ព្រោះកាលប៉ះ Liverpool លើកមុន Napoli ជាអ្នកឈ្នះ៕ប្រភពDailyMail