Pep ​ថា Man City ​បន្ដ​លេង​បែប​នេះ ​កុំ​គិត​រឿង​ឈ្នះ​ពាន​អី​

​លោក Pep Guardiola ​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​អះអាង​ថា​ប្រសិន​បើ​ក្រុម​បន្ដ​លេង​ទម្រង់​បែប​នេះ​ទៀត ​នោះ​ក្រុម​នឹង​មិន​អាច​ឈ្នះ​ពាន​រង្វាន់​អ្វី​បាន​នោះ​ទេ។

​នៅ​យប់មិញ​នេះ ​ក្រុម Man City ​លេង​ចាញ់​ក្រុម Spurs ​ក្នុង​លទ្ធផល ​១-០ ​ទៅ​ហើយ។ ​ការ​បរាជ័យ​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​ដឹក​នាំ​ដោយ​លោក Pep ​បន្ដ​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី Arsenal ​ដដែល បើ​ទោះ​ជា​ក្រុម​កំពូល​តារាង​នេះ​លេង​ចាញ់​ដែរ​ក៏​ដោយ។ ​ឱកាស​បាត់​៣​ពិន្ទុ​ប្រដេញ Arsenal ​ពិត​ជា​ធ្វើ​ឱ្យ​លោក Pep ​សោកស្ដាយ​ជា​ខ្លាំង។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ទល់​ក្រុម Spurs ​លោក Pep ​បាន​និយាយ​ថា​៖ “ជា​រឿង​ពិត Arsenal ​បាន​បាត់​ពិន្ទុ​មែន តែ​យើង​ក៏​ធ្វើ​មិន​បាន​ល្អ​ដូច​គ្នា។ ​កំហុស​ដែល​កើត​ឡើង​កាល​ពី​២​សប្ដាហ៍​មុន ​បាន​បន្ដ​កើត​ឡើង​ទៀត​នៅ​សប្ដាហ៍​នេះ។ យើង​តែងតែ​មាន​កំហុស​កើត​ឡើង​ដដែលៗ។ ​ប្រសិន​បើ​យើង​មិន​អាច​កែប្រែ​បាន​ទេ ​នោះ​រដូវ​កាល​នេះ​យើង​មិន​អាច​គិត​ពី​រឿង​ឈ្នះ​ពាន​នោះ​ទេ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT